ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នក​ដំណើរ​មកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេច​ហាមឃាត់អ្នកដំណើរ ឬអ្នកដែលបាន​ឆ្លងកាត់​ប្រទេស ចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានសម្រេច​ហាមឃាត់អ្នកដំណើរ ឬអ្នកដែលបាន​ឆ្លងកាត់​ប្រទេស ចំនួន ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣សប្តាហ៍ មុនចូលមកប្រទេស​កម្ពុជា ធ្វើដំណើរចូល​ប្រទេស​កម្ពុជា ដើម្បីទប់ស្កាត់​ការឆ្លងចូល​កម្ពុជានូវមេរោគកូវីដ១៩ ប្រភេទអូមីក្រុង ( Omicron ) ដោយត្រូវចាប់អនុវត្ត​ក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាស​ព័ត៌មាននេះ។

ប្រទេសចំនួន ១០នោះ រួមមាន៖ ១-Botswana ២–Eswatini ៣-Lesotho ៤-Mozambique ៥-Namibia ៦-South Africa ៧-Zimbabwe ៨-Malawi ៩-Angola និង១០-Zambia។

សូមរម្លឹកថា អង្គការសុខភាពពិភពលោក បានរាយការណ៍​ពីការរកឃើញវីរុស​បំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួន នៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron ) ដែលត្រូវបាន​ប្រកាស​ថា ជាការព្រួយបារម្ភនៃ​ការរាលដាលមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មីនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ