ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់ ពាក់ព័ន្ធ​លួច​ម៉ូតូ និង​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់ នៅ​ខេត្តពោធិ៍សាត់

1 ខែ មុន

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ចោរកម្ម (​លួច​ម៉ូតូ​) កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា…

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន ០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ចោរកម្ម (​លួច​ម៉ូតូ​) កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ លោក​បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ នឹង​កំណត់​មុខសញ្ញា​ជនសង្ស័យ លុះដល់​វេលា​ម៉ោង​០៨​និង​០៤​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បង្ក្រាប ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់​រួម​ទាំង​ម៉ូតូ ចំនួន​០១​គ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បន្ទាប់​មក នៅ​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ចំនួន​០១​នាក់ ដកហូត​បាន​ម៉ូតូ​ចំនួន​០៤​គ្រឿង នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

លោក​អធិការ បាន​បន្ត​ថា ជនសង្ស័យ​ទាំង​០៣​នាក់ រួម​មាន ៖
ទី​១ ឈ្មោះ រិ​ទ្ធ ដែន ភេទ​ប្រុស អាយុ​៣៧ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​អ្នក​បើក​ម៉ូតូ
ទី​២ ឈ្មោះ ឆ​ម ពយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ជា​អ្នក​លួច​ម៉ូតូ
និង​ទី​៣ ឈ្មោះ យឿ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជា​អ្នក​ទទួល​ទិញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ចាត់ការ​តាម​នីតិវិធី ៕