ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប ប្រជុំពិគ្រោះជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសាលាប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ​ពិគ្រោះជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងកែលម្អការគ្រប់​គ្រងសំរាម សំណល់រឹង និងប្លាស្ទិក។ កិច្ចប្រជុំនេះ…

ខេត្តសៀមរាប៖ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសាលាប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ​ពិគ្រោះជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងកែលម្អការគ្រប់​គ្រងសំរាម សំណល់រឹង និងប្លាស្ទិក។ កិច្ចប្រជុំនេះ ធ្វើឡើង ក្រោមអធិបតីភាពលោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋាននៃក្រសួង មហាផ្ទៃ ​លោក សុខ ថុល នាយករដ្ឋបាល​ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី​លោក​អភិ​បាលរងក្រុង អភិបាលស្រុក លោក លោកស្រីប្រធាន/អនុប្រធានមន្ទី មេភូមិ មេឃុំ ដែលពាក់ព័ន្ធទាំងអស់។

កិច្ចប្រជុំនេះ ដើម្បីគាំទ្រដល់ការ​អភិវឌ្ឍន៍ និងការអនុវត្តគម្រោង ដែល​ធានាបាននូវចីរភាពបរិស្ថាន និងសង្គម ថែមទាំងបង្កើនសមត្ថ​ភាពស្ថាប័នអនុវត្ត (ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណ​ការ និងដឹកជញ្ជូន និងក្រុង ដែលចូលរួមក្នុងការអនុវត្តគម្រោងនេះ) ដើម្បីវាយតម្លៃ និងគ្រប់គ្រងហានិ​ភ័យបរិស្ថាន និងផលប៉ះពាល់បរិស្ថាន និងសង្គមរបស់គម្រោង។

ការរៀបចំស្តង់ដារបរិស្ថាន និងសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយឲ្យបានជាអតិបរមា កាត់​បន្ថយ ឬសម្រាលហានិភ័យ និងផលប៉ះពាល់អវិជ្ជមានមកលើបរិស្ថាន និងសង្គម និងបន្តជំរុញការចូលរួម និងពិគ្រោះយោបល់ប្រកប​ដោយអត្ថន័យ​ជាមួយនឹងភាគីពាក់ព័ន្ធនានា និងជាពិសេសអ្នក ដែលអាចរងផលប៉ះពាល់ដោយសារគម្រោង ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលធាតុចូល សម្រាប់ដំណើរការជ្រើសរើសទីតាំង ព្រមទាំងរៀបចំ និងពិភាក្សាពីដំណើរការពិគ្រោះយោបល់ និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ និងរៀបចំជាយន្តការដោះ​ស្រាយបណ្តឹង៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ