ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចជាមិនទំនងសោះ! ម្ចាស់សណ្ឋាគារ «ស្ទឹងសៀមរាប» ឱ្យជាងវាយរបងវត្ត និងដាក់ម៉ាស៊ីនភ្លើង ចូលក្នុងវត្ត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាប បាន​សំដែង​ការមិនសប្បាយចិត្ត ចំពោះ​ម្ចាស់​សណ្ឋាគារ «​ស្ទឹង​សៀមរាប​» ដែល​បានឱ្យ​ជាងសំណង់ មក​វាយរបង​វត្ត​និង​ដាក់​ម៉ាស៊ីនភ្លើង…

ខេត្តសៀមរាប​៖ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ និង​ប្រជាពលរដ្ឋ ក្នុង​ក្រុង​សៀមរាប បាន​សំដែង​ការមិនសប្បាយចិត្ត ចំពោះ​ម្ចាស់​សណ្ឋាគារ «​ស្ទឹង​សៀមរាប​» ដែល​បានឱ្យ​ជាងសំណង់ មក​វាយរបង​វត្ត​និង​ដាក់​ម៉ាស៊ីនភ្លើង ចូលក្នុង​វត្ត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការ​សមាធិ​របស់​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​។                   

​ព្រះ​តេជគុណ តង់ តន ព្រះចៅអធិការ​វត្ត​ព្រះព្រហ្ម​រ័ត្ន បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​ថា ព្រះអង្គ​មិន​ថា អី​ទេ ករណី​ម្ចាស់​សណ្ឋាគារ ដាក់​ម៉ាស៊ីនភ្លើង​ក្នុង​វត្ត​នេះ​។ តែ​គណៈកម្មការ​វត្ត និង​ឧបាសក ឧបាសិកា ចំណុះជើងវត្ត ស្នើសុំ​ម្ចាស់​សណ្ឋាគារ​«​ស្ទឹង​សៀមរាប​» មេត្តាជួយ​ធ្វើ​របង​នោះ​ឡើងវិញ និង​ជួយ​យក​ម៉ាស៊ីនភ្លើង​ចេញពី​ក្នុង​វត្ត​វិញ​ផង​។​

​ជុំវិញ​ករណី​ខាងលើនេះ កោះសន្តិភាព បាន​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​សណ្ឋាគារ​«​ស្ទឹង​សៀមរាប​» ជាច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​របស់គាត់ នៅក្រៅ​តំបន់​សេ​សេវា​។                                          

​ចំណែក​លោក វណ្ណា ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​បានទេ​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ដោយ​ហៅចូល​ច្រើនដង តែ​គ្មាន​អ្នកទទួល​។​

​រីឯ​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ករណីនេះ លោក​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។ លោក​សន្យាថា នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​ជាបន្ទាន់​។                                   

​គួរ​បញ្ជាក់ថា សណ្ឋាគារ​«​ស្ទឹង​សៀមរាប​» មាន​ទីតាំង​ស្ថិតនៅ​ពី​ខាងលិច​ស្ទឹង​សៀមរាប ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ជាប់​នឹង​របង​វត្ត​ព្រះព្រហ្ម​រ័ត្ន​។

​មហាជន​រង់ចាំ​មើលថា តើ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៃ​ខេត្តសៀមរាប អាចមាន​វិធានការ​យ៉ាងណា ចំពោះ​ម្ចាស់​សណ្ឋាគារ​ខាងលើ​នោះ បានដែរ ឬទេ​? ព្រោះ​របង​វត្ត គឺមាន​សប្បុរសជន​នានា​ជួយ​កសាង និង​ដាក់ឈ្មោះ តែ​ពេលនេះ របង​វត្ត ត្រូវបាន​គេ​ធ្វើ​ផ្ទះថ្ម​ព័ទ្ធជុំវិញ​វត្ត គ្មាន​អ្នកណាម្នាក់ អាច​មើល​ឈ្មោះ​សប្បុរសជន ពុទ្ធបរិស័ទ ជា​អ្នក​កសាង​របង​នោះ បាន​ទៀតឡើយ​។ មិន​ត្រឹម​ប៉ុណ្ណោះ ក៏​ត្រូវគេ​វាយកម្ទេច ហើយ​យក​ដី​វត្ត ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដូច្នេះ​ទៀត​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ