ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ៖ កម្ពុជា ផ្តល់ជំនួយ ១៣លានដុល្លារ និងវ៉ាក់សាំង ៥០ម៉ឺនដូស ដល់ឡាវ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

​ក្រោយកិច្ចប្រជុំ លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា ថវិកា ដែលសម្តេចតេជោ ប្រកាសជួយដល់ប្រទេសឡាវនេះ ៣លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់សប្បុរសជនកម្ពុជា។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២០ម៉ឺនដូស ​ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីរួមចំណែក​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កន្លងមក រាជរដ្ឋាភិបាល ក៏បានផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ ថវិកា និងម៉ាសជាច្រើនដល់​ឡាវ រួមទាំង​ប្រទេសជាមិត្ត​ផ្សេងទៀត រួមមាន វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត និងប្រទេស​នេប៉ាល់ផងដែរ ដើម្បីចូលរួម​ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងកូវីដ១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ