ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.នជិត ២៥ គីឡូក្រាម ត្រូវបានរឹបអូស នៅភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ្រឿងញៀនជិត ២៥ គីឡូក្រាមនេះ ត្រូវបាន​ប៉ូលិសជំនាញ ចាប់រឹបអូ​ស នៅ​ ២កន្លែង ​ក្នុងរាជធានីភ្នំពេញ។ ទី១…

ភ្នំពេញ៖ គ្រឿងញៀនជិត ២៥ គីឡូក្រាមនេះ ត្រូវបាន​ប៉ូលិសជំនាញ ចាប់រឹបអូ​ស នៅ​ ២កន្លែង ​ក្នុងរាជធានីភ្នំពេញ។ ទី១ នៅផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២ នៅផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ ៣នាក់ ក៏ត្រូវបានចាប់ខ្លួន​ផងដែរ​។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ អនុវត្តតាមបញ្ជាលោក​នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងលោក​នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការ​បញ្ជាដឹកនាំផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​។

នោះគឺ កាលថ្ងៃទី២៥ ខែវច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក​វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវ​ជ្រាវ​បង្រ្កាប នៅ ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់។  គោលដៅទី១​ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក(ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២​ នៅផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ជនសង្ស័យ ៣នាក់ ដែល​​ពាក់ព័ន្ធនឹងគ្រឿងញៀន ជិត ២៥គីឡូក្រាមនេះ រួមមាន៖ ១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ​១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B និង៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ វៀតណាម។

ចំណែកវត្ថុតាង ដែលត្រូវបានចាប់យក រួមមាន៖ ​អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ២៤ គ.ក្រ ០៤២ក្រាម។ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១១៨.៣៩ក្រាម។ កាទីណូន(4CEC) ទម្ងន់សុទ្ធ ១៧០.៥១ ក្រាម។ សរុប សារធាតុញៀន ទម្ងន់សុទ្ធ ២៤ គ.ក្រ ៣៣០.៩០ក្រាម និងសារធាតុផ្សំ ១ គ.ក្រ ០១០.១១ ក្រាម។ ក្នុងនោះ ក៏មានជញ្ជីងថ្លឹង ៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ​។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ