ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ អូ​មី​ក្រុង អាច​សម្លា.ប់​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ត​ទៀត​ឬ​យ៉ាងណា?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាមួយ​ដំណើរការ​ទៅ​មុខ​ដោយ​សុ​ទិ​ដ្ឋ​យម​ថា ​នឹង​អាច​បើកទ្វារ​ផ្ទះ​ស្វាគមន៍​អ្នកទេសចរ​បរទេស ​ដែល​បាន​ចាក់​វ៉ា​សក់​សាំង​ហើយ នៅ​ថ្ងៃ​៣០ ​ខែវិ​ចិ្ឆ​កា​នេះ ស្រាប់តែ​កូ​វី​ដ​១៩ ផ្ទុះ​ចេញ​នូវ​មេរោគ​បំប្លែង​មួយទៀត ឈ្មោះ​អូ​មី​ក្រុង…

រាជធានី​ភ្នំពេញ ៖ ជាមួយ​ដំណើរការ​ទៅ​មុខ​ដោយ​សុ​ទិ​ដ្ឋ​យម​ថា ​នឹង​អាច​បើកទ្វារ​ផ្ទះ​ស្វាគមន៍​អ្នកទេសចរ​បរទេស ​ដែល​បាន​ចាក់​វ៉ា​សក់​សាំង​ហើយ នៅ​ថ្ងៃ​៣០ ​ខែវិ​ចិ្ឆ​កា​នេះ ស្រាប់តែ​កូ​វី​ដ​១៩ ផ្ទុះ​ចេញ​នូវ​មេរោគ​បំប្លែង​មួយទៀត ឈ្មោះ​អូ​មី​ក្រុង បង្ក​រការ​ភ័យ​ខ្លាច​និង​ជា​ក្តី​បារ​ម្ភមួយ​ថ្មី​ទៀត ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ដូច​ជា​សុខភាព​ពលរដ្ឋ​ជា​ទូទៅ​ ។

លោក ​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា

លោក ​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា វត្តមាន​មេរោគ​កូ​វី​ដ​ ១៩ ​ប្រភេទ​ថ្មី​នេះ គឺជា​ការ​ព្រួយបារម្ភ​ធំ​មួយ​ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​និង​ពិភពលោក​ ។ តែ​លោក​ថា សម្រាប់​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ប្រយ័ត្ន ​និង​ទប់ស្កាត់​ឱ្យ​បាន ជា​ពិសេស​នោះ​គឺ​ត្រូវ​មានការ​ចូលរួម​យ៉ាង​សំខាន់ ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​បើសិនជា​ពលរដ្ឋ​ធ្វើ​មិន​បាន​ទេ​នោះ វា​គឺជា​ការ​បំផ្លាញ​ខ្លួនឯង​ទៅ​វិញ​ទេ និង​ធ្វើ​ឱ្យ​ការ​បើក​ប្រទេស​របស់​រាជរដ្ឋាភិបាល​មិន​អាច​ជោគជ័យ​បាន​ដែរ​ ។

លោក ហូ វ​ណ្ឌី បានបញ្ជាក់ថា​​៖ «ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​រឹតត្បិត​បន្ថែម​ទៀត​សម្រាប់​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ពី​បរទេស ដោយ​ធ្វើតេស្ត PCR ឱ្យ​បាន​ជាក់លាក់​ត្រឹម​ត្រូវជា​ទីបំផុត និង​ត្រូវ​ពិនិត្យ​មើល​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​បុគ្គល ​ដែល​ចូល​មក​កម្ពុជា​យើង​ឱ្យ​បាន​ច្បាស់លាស់ ។​ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ ​ក៏​បាន​ចាប់ផ្ដើម​ចាត់វិធានការ​នេះ​ផង​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩​ថ្មី​នេះ »។

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស ​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​ចំពោះ​មេរោគ​កូ​វី​ដ​ ១៩ បំប្លែង​ថ្មី​នេះ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ត្រូវ​តាមដាន​សុខភាព​ខ្លួន​ជា​ប្រចាំ ។ បើសិនជា​ករណី​មានការ​សង្ស័យ​ សូម​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ត្រូវ​ដាក់ខ្លួន​ឱ្យ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ ​ក្នុងអំឡុងពេល​នៃ​រង់ចាំ​លទ្ធផល​វិភាគ ។ ការ​ផ្ទុះ​វត្តមាន​មេរោគ​បំប្លែង​ថ្មី​នេះ ស្រប​ពេល​កម្ពុជា​ នឹង​បើក​ទទួល​ស្វាគមន៍​អ្នក​ទេចរ​បរទេស ​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ឱ្យ​ចូល​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ​ និង​កោះកុង នៅ​ចុងខែ​វិច្ឆិកា​នេះ ជាមួយ​ការ​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ ដូច​ជា​មិន​តម្រូវ​ឱ្យមាន​ធ្វើ​ច​ក្តា​ឡី​ស័ក​ ប្រសិនជា​ការ​ធ្វើតេស្ត​អវិជ្ជមាន​នោះ ​។

លោក ហូ វ​ណ្ឌី បាន​បញ្ជាក់​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​បើក​ប្រទេស​បើក​សេដ្ឋកិច្ច​ឡើង​វិញ តាំងពី​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​មក ឃើញ​ថា​វិស័យ​ទេសចរណ៍ ក៏​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​ជា​បន្តបន្ទាប់ ក្នុង​នោះ​អាជីវកម្ម​បម្រើ​សេវាកម្ម​ទេសចរណ៍​ខ្នាត​តូច​ និង​មធ្យម​បាន​ដំណើរការ​ឡើង​វិញ ខណៈ​អាជីវកម្ម​ខ្នាត​ធំ កំពុង​រៀបចំ​បើក​ដំណើរការ​ទទួល​ស្វាគមន៍​អតិថិជន ​នៅ​ក្រោយ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ២០២១​ នេះ​ផង​ដែរ​ ។ ទោះ​យ៉ាងណា​លោក ​វ​ណ្ឌី​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ ចំពោះ​ការ​ទប់ស្កាត់​មេរោគ​ប្រភេទ​ថ្មី​នេះ​ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​។

វិស័យ​ទេសចរណ៍​កម្ពុជា​សឹង​ស្លាប់​ទាំងស្រុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ជា​ពិសេស​ដំណើរ​ទេសចរណ៍​របស់​ភ្ញៀវ​អន្តរជាតិ ​។ ក្រសួងទេសចរណ៍​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ ​ជុំវិញ​ការ​រក​ឃើញ​មេរោគ​កូ​វី​ដ​ ១៩ ​បំប្លែង​ថ្មី​នោះ​ដែរ​ ។ ក្រៅពី​ការ​បើក​ទទួល​ស្វាគមន៍​អ្នកទេសចរ​បរទេស ​នៅ​ដើមឆ្នាំ​២០២២ ​នេះ កម្ពុជា​គ្រោង​រៀបចំ​វេទិកា​ទេសចរ​ជា​លក្ខណៈ​អន្តជាតិ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ