ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ចុះថ្លៃ ​ជី​កសិកម្ម​ឡើងថ្លៃ​សឹង​១០០%

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ទាំង​កសិករ ទាំង​អ្នកលក់​ជី​កសិកម្ម​នៅ​តំបន់​ខ្លះ​និយាយ​ថា​ការ​ធ្វើស្រែ​របស់​ពលរដ្ឋ​នៅ​ឆ្នាំ​នេះ ជួប​ការ​លំបាក​ខ្លាំង លំបាក​ដោយសារ​ស្រូវ​ចុះថ្លៃ​ចំណែក​ជី​កសិកម្ម​ឡើងថ្លៃ ។ លោក ង៉ែត សំបូរ អាជីវករ​លក់​ជី​និង​ថ្នាំ​កសិកម្ម​នៅ​ក្នុង​ឃុំ​សំបួរ…

រាជធានី​ភ្នំពេញ​៖ ទាំង​កសិករ ទាំង​អ្នកលក់​ជី​កសិកម្ម​នៅ​តំបន់​ខ្លះ​និយាយ​ថា​ការ​ធ្វើស្រែ​របស់​ពលរដ្ឋ​នៅ​ឆ្នាំ​នេះ ជួប​ការ​លំបាក​ខ្លាំង លំបាក​ដោយសារ​ស្រូវ​ចុះថ្លៃ​ចំណែក​ជី​កសិកម្ម​ឡើងថ្លៃ ។ លោក ង៉ែត សំបូរ អាជីវករ​លក់​ជី​និង​ថ្នាំ​កសិកម្ម​នៅ​ក្នុង​ឃុំ​សំបួរ ស្រុក​ទាំង​ ខេត្តតាកែវ បានឱ្យ​ដឹង​ថា ស្ថិត​ក្នុង​ដំណាក់កាល​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​ អាច​លក់​បាន​ថ្លៃ​ជាង ៨០០ រៀល​ក្នុង​មួយ​គីឡូក្រាម តម្លៃ​ជីគីមី​និង​ថ្នាំ​កសិកម្ម​នៅ​តែ​មាន​តម្លៃ​ថ្លៃ ។ លោក​ថា​ជី​មួយ​បាវ មាន​តម្លៃ​ប្រមាណ ​៩ ​ម៉ឺន​រៀល បច្ចុប្បន្ន​បាន​ឡើងថ្លៃ​រហូត​ដល់​ ១៨​ ម៉ឺន​រៀល ។

តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ម្នាក់​៖ «​ប្រសិនជា​ជី​និង​ថ្នាំ​កសិកម្ម​នៅ​តែ​បន្ត​ឡើងថ្លៃ​បែប​នេះ អាច​នឹង​ធ្វើ​ឱ្យ​កសិករ កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​វា​ និង​ធ្វើ​ទិន្នផល​មាន​ធ្លាក់​ចុះ​ ។ ពិសេស​នឹង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ការ​ខាតបង់​ បើ​នៅ​បន្ត​ធ្វើស្រែ​ចំការ​នៅ​វគ្គ​បន្ទាប់​» ។

ការ​បន្ត​ឡើងថ្លៃ​នូវ​ជី​និង​ថ្នាំ​កសិកម្ម​នេះ បើ​តាម​អាជីវករ​ខាងលើ អាច​មក​ពី​តម្លៃ​ប្រែង​ឥ​ន្ធៈ​ឡើងថ្លៃ​, ខ្វះខាត​នូវ​វត្ថុធាតុដើម​ក្នុង​ការ​ផលិត​ក្នុង​កំឡុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ដឹក​ជញ្ជូន​ជួប​បញ្ហា ។ នៅ​ឆ្នាំ​បន្ទាប់​តម្លៃ​ជី​និង​ថ្នាំ​កសិកម្ម​អាច​និង​ធ្លាក់​តម្លៃ​មក​វិញ​ខ្លះ នៅ​ពេល​ការ​ផ្គត់ផ្គង់​តម្រូវការ​នៅ​លើ​ទីផ្សារ​ឆ្លើយ​តប ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្លាប់​បាន​ពន្យល់​ពី​មូលហេតុ​ជីក​សិក​ម្ម​ឡើងថ្លៃ​នេះ​ថា បណ្តាល​មក​ពី​ប្រទេស​ផលិត ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ជួប​បញ្ហា​រអាក់រអួល​ផ្នែក​ផលិតកម្ម វត្ថុធាតុដើម​មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ធំ​ៗ មាន​ដូច​ជា ប្រទេស​ចិន ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​អា​រ៉ាប់ ​។ ផលិតកម្ម​ជី​កសិកម្ម​ត្រូវ​បាន​កាត់​បន្ថយ ​ដោយ​កម្លាំង​ពលកម្ម​ថយ​ចុះ​ ដោយ​បញ្ហា​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ ។ ការ​ដឹក​ជញ្ជូន​ប្រើ​ពេលវេលា​យូរ និង​មាន​តម្លៃ​ខ្ពស់ ​ដោយ​មាន​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ​។ ក្រៅពី​ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ក៏​បាន​បញ្ជា​ទិញ​ដែរ ដូចនេះ​ការ​ផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ​ ។

ទោះ​យ៉ាងណា​នៅ​ពេល​កូ​វី​ដ​ ១៩ ​រាតត្បាត​នេះ​វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដែល​មិន​ត្រឹម​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ជាស​កល​នេះនោះ​ទេ ការ​ដាំ​ដុះ ការ​វារីវប្បកម្ម​នៅ​កម្ពុជា​មានការ​កើនឡើង​ទៀត​ផង ​។ ជាមួយ​ការ​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ក្រោយ ​នឹង​កើន​ជាង​ ៥% សម្តេច​នាយក​រដ្ឋមន្ត្រី​ថា ​បង្ករ​បង្កើន​ផល​ស្រូវ​រហូត​ដល់​ពេល​នេះ​ បាន​លើស​ថែម​ការ​គឺ​សម្រេច​បាន​ជាង​ ១១០% ៕

អត្ថបទសរសេរ ដោយ