ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​ពិភពលោក​ខាតបង់​ប្រាក់់​២.០០០​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន

អង្គការ​ទេសចរណ៍​ពិភពលោក ​OMT ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២១​ថា ផ្នែក​ទេសចរណ៍​ពិភពលោក​រង​ការ​បាត់បង់​ប្រាក់​ដល់​២.០០០​ពាន់​លាន​ដុល្លារ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០២១​នះ ដោយសារ​ឥទ្ធិពល​នៃ​ការ​រិ​ត​ត្បិត ទាក់​ទិន​​នឹង​

អង្គការ​ទេសចរណ៍​ពិភពលោក ៖ អង្គការ​ទេសចរណ៍​ពិភពលោក ​OMT ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែ​​វិច្ឆិកា ឆ្នាំ​២០២១​ថា ផ្នែក​ទេសចរណ៍​ពិភពលោក​រង​ការ​បាត់បង់​ប្រាក់​ដល់​២.០០០​ពាន់​លាន​ដុល្លារ​ថែម​ទៀត​ក្នុង​ឆ្នាំ​២០២១​នះ ដោយសារ​ឥទ្ធិពល​នៃ​ការ​រិ​ត​ត្បិត ទាក់​ទិន​​នឹង​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩​។ សម្រាប់​អង្គ​ការ​នោះ​យល់​ថា ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​ទេសចរណ៍​ពិតជា​យឺត ​និង​មាន​ភាព​ផុយ​ស្រួយ​។

ការ​វាយ​ត​មៃ្ល​នោះ ​គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​បាត់បង់​របស់​ផ្នែក​ទេសចរណ៍​ពិភព​ក្នុង​ឆ្នាំំ​២០២០ មក​ពី​ការ​រិ​ត​ត្បិត​ថ្មី​ៗ​ដែល​ប្រកាន់​យក​ពិសេស​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប ដើម្បី​ប្រឈម​មុខ នឹង​រលក​ថ្មី​នៃ​ការ​ឆ្លង ខណៈ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ «អូ​មី​ក្រុង» ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ហើយ​កំពុង​បង្ក​ការ​ភ័យ​ខ្លាច ពាសពេញ​ពិភពលោក​។

សភាពការណ៍​ពិតជា​មិ​​ន​អាច​នឹក​ស្មាន​ដល់​ទាំងស្រុង ហើយ​ផ្នែក​ទេសចរណ៍​ក៏​នឹង​រង​ការ​ប៉ះពាល់​ខ្លាំង​ថែម​ទៀត​ដល់​សេដ្ឋកិច្ច​។ យោង​​តាម ​OMT ​ថា ចំនួន​អ្នកទេសចរ​អន្តរជាតិ​នា​ឆ្នាំ​នេះ នឹង​នៅ​តែ​ស្ថិត​ក្នុង​រង្វង់​ពី​៧០​ទៅ​៧៥%​ទាប​ជាង ចំនួន​អ្នកទេសចរ​អន្តរជាតិ មុន​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ