ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កម្មករម្នាក់​ លុះដើររក​តាមខ្សែភ្លើងតឆ.ក់ត្រី ក៏​ប្រទះឃើញយ៉ាងរន្ធ.ត់​ក្នុងវាលស្រែ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ពោះម៉ាយ​កូន​១​ម្នាក់ ​ជា​កម្មករ​សំណង់​ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ក៏​បាន​ត​ខ្សែភ្លើង​រាយ​ពី​កន្លែង​ស្នាក់​នៅ​

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ពោះម៉ាយ​កូន​១​ម្នាក់ ​ជា​កម្មករ​សំណង់​ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ក៏​បាន​ត​ខ្សែភ្លើង​រាយ​ពី​កន្លែង​ស្នាក់​នៅ​ទៅ​កាន់​វាលស្រែ​ ដើម្បីឆ.ក់​ត្រី​​ធ្វើ​ម្ហូប ប៉ុន្តែ​ជា​អកុសល​ឆ្លង​ចរន្ត ​បណ្ដាល​ឲ្យ​ឆ.ក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​ព្រៃ​កី​«​ខ​» សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ម៉េ​ង និ​ញ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​ការ​ដ្ឋា​ន​សំណង់ ហើយ​គាត់​ជា​ពោះម៉ាយ​មានកូន​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ស្រុក​ដងទង់ ខេត្តកំពត​។

​តាម​ប្រភពពី​កម្មករ​សំណង់​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា បុរស​រង​គ្រោះ​រូប​នេះ​ទើបតែ​មក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​​ខាងលើ​នេះ​បាន​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ ។​ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​អត់​មានការ​ងារ​ធ្វើ​គាត់​បាន​រាយ​ខ្សែភ្លើង​ត​ចេញពី​រោង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ឆ.ក់​ត្រី​ធ្វើ​ម្ហូប ​។ ​ខណៈនោះ​ពុំ​មាន​នរណា​បានដឹង​ និង​នៅ​ជាមួយ​គាត់​ឡើយ ​ព្រោះ​អ្នក​ផ្សេង​ទៅ​ធ្វើការ​អស់ លុះដល់​វេលា​ថ្ងៃត្រង់​ ក៏​បាត់​ អត់​ឃើញ​​បុរសរងគ្រោះ ទើប​សាច់ញាតិ​និង​មិត្តភក្ដិ​រួមការ​ងារ​បាន​នាំ​គ្នា​ដើរ​រក តែ​មិនឃើញ​ឡើយ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បានឃើញ​ខ្សែភ្លើង​ត​ចេញពី​រោង​ស្នាក់​នៅ​ទើប​ដើរ​រក​តាម​ខ្សែភ្លើង រហូត​ដល់​វាលស្រែ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរសរងគ្រោះ​​ដេក​ស្លា.ប់​​បាត់​ទៅ​ហើយ​ ​ពេល​នោះ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​សាច់ញាតិ​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​​ឱ្យ​ចុះ​​ទៅ​ពិនិត្យ​មើល ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យា​សាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ មុន​នឹង​នាំ​យកស.ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ