ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរភាព​សម្តេចព្រះសង្ឃរាជ​ទាំង​៥​ជំនាន់​ជា​គំរូ​ដល់​ខេមរជន

1 ខែ មុន

កម្រង​អតីត​សម្តេចព្រះសង្ឃរាជ​-​សម្តេចព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង ៥ ជំនាន់ នឹង​បានជា​គំរូ​ដល់​ខេមរជន​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​ឡើយ ។ វីរភាព គំរូ​ភាព…

កម្រង​អតីត​សម្តេចព្រះសង្ឃរាជ​-​សម្តេចព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង ៥ ជំនាន់ នឹង​បានជា​គំរូ​ដល់​ខេមរជន​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​ឡើយ ។

វីរភាព គំរូ​ភាព និង​ការ​លះបង់​ដ៏​ធំធេង​របស់​អតីត​សម្តេចព្រះសង្ឃរាជ​-​សម្តេចព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ទាំង​៥​ព្រះ​អង្គ ដែល​បាន​សាង​ផ្នួស​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​អភិវឌ្ឍ​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិខ្មែរ នឹង​បន្ត​ដក់​ជាប់​នៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជាតិ​កម្ពុជា​គ្រប់​ៗ​ជំនាន់ និង​ចារិក​ទុកជា​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​រៀង​រហូត ។

ដោយ​អំណាច​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​មហា​បុញ្ញ​កុសលផល​បុណ្យ​ទាំងឡាយ សូម​ឧទ្ទិស​ថ្វាយ​ចំពោះ​បដិសន្ធិ​វិញ្ញាណ អតីត​សម្តេចព្រះសង្ឃរាជ​-​សម្តេចព្រះ​សង្ឃនាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​យាង​និមន្ត​ទៅ​បដិសន្ធិ​ក្នុង​ទីឋាន​បរមសុខ​គឺ​ព្រះ​និ​ពា្វ​ន​ជា​ភិយ្យោភាព ៕ ប្រភព​: លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក