ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ស្អែក​ដល់​ថ្ងៃ​ទី​១៨​ឧសភា កម្ដៅ​ថមថយ ប៉ុន្តែ​ប្រុង​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៦ សីតុណ្ហភាព​អតិបរមា មានការ​ថយ​ចុះ​បន្តិច​វិញ រួម​មាន ៖

តំបន់​វាលទំនាប​ មានពី ៣៦ អង្សា​សេ-៣៨ អង្សា​សេ
តំបន់​ខ្ពង់រាប មាន​ពី ៣៥ អង្សា​សេ-៣៧ អង្សា​សេ
តំបន់​មាត់សមុទ្រ ​មានពី ៣៤ អង្សា​សេ-៣៦ អង្សា​សេ

ចំណែកឯ​ស្ថានភាព​ទឹកភ្លៀង តំបន់​វាលទំនាប​និង​តំបន់​មាត់សមុទ្រ  អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​ច្រើន ។ រីឯ​តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ។

ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក៏​សូម​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ពេល​មេឃ​រកកលភ្លៀង ជា​ពិសេស​នៅ​តំបន់​វាលទំនាប និង​បន់​ខ្ពង់រាប​៕