កីឡាកររូបណា នឹងក្លាយជាម្ចាស់ពាន Ballon d’Or 2021 នារាត្រីនេះ?
បារាំង ៖ កម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or 2021 ទាំងផ្នែកបុរស និងស្ត្រី នឹងត្រូវរៀបចំនៅវេលាម៉ោង៣:០០ រំលងអាធ្រាត្រថ្ងៃ
បារាំង ៖ កម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or 2021 ទាំងផ្នែកបុរស និងស្ត្រី នឹងត្រូវរៀបចំនៅវេលាម៉ោង៣:០០ រំលងអាធ្រាត្រថ្ងៃ
បារាំង ៖ កម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or 2021 ទាំងផ្នែកបុរស និងស្ត្រី នឹងត្រូវរៀបចំនៅវេលាម៉ោង៣:០០ រំលងអាធ្រាត្រថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯសាលមហោស្រព du Chatelet ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ពានរង្វាន់ Ballon d’Or ត្រូវបានបង្កើតឡើងដោយទស្សនាវដ្តីបារាំង France Football ដើម្បីប្រគល់ជូនដល់កីឡាករ និងកីឡាការិនីបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំ។ ដោយត្រូវឆ្លងកាត់ការបោះឆ្នោតចុងក្រោយពីសំណាក់អ្នកកាសែតជំនាញចំនួន៥០រូប។
ដោយឡែកការប្រជែងដណ្តើមពានរង្វាន់ Ballon d’Or 2021 សម្រាប់ផ្នែកបុរស កីឡាករដែលគេរំពឹងខ្ពស់ថា ឈានដល់បេក្ខភាព៣រូបចុងក្រោយរួមមានកីឡាករ Lionel Messi, Robert Lewandowski និង Karim Benzema ។
គួរបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ Lionel Messi ជាកីឡាករឈ្នះពានរង្វាន់ Ballon d’Or ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពោល៦លើក តាមពីក្រោយដោយ Cristiano Ronaldo ដែលបានឈ្នះ៥លើក៕ (ដកស្រង់ចេញពី Marca)
ចែករំលែកព័តមាននេះ