ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៦​យ៉ាង​ញុំា​ង​អ្នកបួស​ឱ្យ​សាបសូន្យ

2 ឆ្នាំ មុន

បិដក​ភាគ​៤៦ ទំព័រ​១០១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​៦​យ៉ាងនេះ​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​សាបសូន្យ ចាក​គុណ​ទាំងឡាយ​ដល់​ភិក្ខុ​ជា​សេក្ខៈ​ទាំង​៧​ពួក មាន​សោតាមគ្គ​ជាដើម​និង​អរហត្តមគ្គ​ជាទី​បំផុត ។ ធម៌​៦​យ៉ាងនោះ​តើ​ដូច​ម្តេច​ខ្លះ ?​…

បិដក​ភាគ​៤៦ ទំព័រ​១០១ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​៦​យ៉ាងនេះ​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​សាបសូន្យ ចាក​គុណ​ទាំងឡាយ​ដល់​ភិក្ខុ​ជា​សេក្ខៈ​ទាំង​៧​ពួក មាន​សោតាមគ្គ​ជាដើម​និង​អរហត្តមគ្គ​ជាទី​បំផុត ។ ធម៌​៦​យ៉ាងនោះ​តើ​ដូច​ម្តេច​ខ្លះ ?​

ធម៌​៦​យ៉ាងនោះ​គឺ សេចក្តី​ត្រេកអរ​ក្នុង​ការងារ ១ សេចក្តី​ត្រេកអរ​ក្នុង​ការ​ចរចា ១ សេចក្តី​ត្រេកអរ​ក្នុង​ការ​ដេក ១ សេចក្តី​ត្រេកអរ​ក្នុង​ពួក​គណៈ ១ មិន​មាន​សេចក្តី​គ្រប់គ្រង​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ១ មិនដឹង​ប្រមាណ​ក្នុង​អាហារ​ភោជន ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ធម៌​៦​យ៉ាង​នេះឯង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​សាបសូន្យ​ដល់​ភិក្ខុ​ជា​សេក្ខៈ​ទាំងឡាយ ព្រោះ​អំពើ​ទាំង​៦​ចំណុច​នេះ​មិនមែន​ជា​កិច្ច​នៃ​អ្នកបួស​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ធម៌​៦​យ៉ាងនេះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ដល់​ភិក្ខុ​ជា​សេក្ខៈ​ទាំងឡាយ តើ​ធម៌​៦​យ៉ាងនោះ​ប្រព្រឹត្ត​ទៅ​ដូច​ម្តេច​ខ្លះ ?

ធម៌​ទាំង​៦​យ៉ាងនោះ​គឺ សេចក្តី​មិន​ត្រេកអរ​ក្នុង​ការងារ ១ សេចក្តី​មិន​ត្រេកអរ​ក្នុង​ការ​ចរចា ១ សេចក្តី​មិន​ត្រេកអរ​ក្នុង​ការ​ដេក ១ សេចក្តី​មិន​ត្រេកអរ​ក្នុង​ពួក​គណៈ ១ គ្រប់គ្រង​ទា្វរ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​បាន​ល្អ​ហើយ ១ ដឹង​ប្រមាណ​ក្នុង​ភោជន ១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ទាំង​៦​យ៉ាង​នេះឯង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីចម្រើន​ដល់​ភិក្ខុ​ជា​សេក្ខៈ​ទាំងឡាយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ