ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រំដែន និង​យោធា រួម​គ្នា​ទប់ស្កាត់​ពលករ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​យោធា​ផ្នែក​សឹក​រង​ស្រុក​ម៉ា​ឡៃ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា បាន​រួម​គ្នា​ទប់ស្កាត់​ពលករ​ប្រុស​ស្រី​ចំនួន​២៣​នាក់​

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​យោធា​ផ្នែក​សឹក​រង​ស្រុក​ម៉ា​ឡៃ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា បាន​រួម​គ្នា​ទប់ស្កាត់​ពលករ​ប្រុស​ស្រី​ចំនួន​២៣​នាក់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​។

ករណី​ទប់ស្កាត់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្បែរ​បន្ទាត់​ព្រំដែន ចំណុច​ប៉ាតង់​ទឹក ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​ទាំង​២ បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពលរដ្ឋ ហើយ​ក៏​ជួប​ប្រទះ​នឹង​ពលករ​បំរុង​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​២៣​នាក់ ក្នុង​នោះ​មាន​ស្រី​១៣​នាក់ និង​កុមា​៣​នាក់ ហើយ​ពួក​គេ​គឺ​មក​ពី​ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាកា​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា ករណី​ចុះ​ល្បាត និង​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​នេះ គឺ​ធ្វើ​តាម​បទបញ្ជា​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត ។ លោក​មេបញ្ជាការ​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ពលករ​ទាំងនេះ បាន​នាំ​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ