ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកអប់​ផ្សំពីវត្ថុធាតុដើមពិសេស ​ជាមួយ​បច្ចេកវិទ្យា​ទំនើប និងតម្លៃមិនធម្មតា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ទឹកអប់ Shumukh គឺជា​ទឹកអប់​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក តម្លៃ​របស់​វាស្មើ​ផ្ទះ​វីឡា​ប្រណីត​មួយ​ ។ ទឹកអប់ Shumukh វា​មាន​តម្លៃ…

រាជធានី​ភ្នំពេញ ​៖ ទឹកអប់ Shumukh គឺជា​ទឹកអប់​ដែល​មាន​តម្លៃ​បំផុត​ក្នុង​លោក តម្លៃ​របស់​វាស្មើ​ផ្ទះ​វីឡា​ប្រណីត​មួយ​ ។ ទឹកអប់ Shumukh វា​មាន​តម្លៃ ១.២៩ លាន​ដុល្លារ​អា​មេ​រិ​ក គឺជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​លោក វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​កំណត់​ត្រា​របស់ Guinness World Record ផង​ដែរ ដែល​ជា​ទឹកអប់​មាន​ដាំ​ពេជ្រ​ច្រើន​ជាងគេ​នៅ​លើ​ដប​ទឹកអប់ ហើយ​លក្ខណៈ​ពិសេស​របស់​វា​នោះ​ គឺ​ការ​បញ្ជា​វា​អោយ​បាញ់​ពី​ចំងាយ​បាន ​។ វា​ត្រូវ​បាន​សម្ពោធ​នៅ​ទីក្រុង Dubai នៅ​ឯ the Armani Ballroom នៃ​អាគារ the Burj Khalifa ដែល​ជា​អាគារ​ខ្ពស់​បំផុត​ក្នុង​លោក ។ វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​លោក Asghar Adam Ali ដែល​ជា​ព្រឹទ្ធបុរស​នៃ​គ្រុម​ប្រឹក្សា Nabeel Perfumes ហើយ​ក៏​ជា​អ្នក​ផលិត​ទឹកអប់​ដែល​ល្បីល្បាញ​មួយ​រូប​ផង​ដែរ​ ។

ទឹកអប់ Shumukh ត្រូវ​បាន​ប្រមូល​និង​ផ្សែផ្សំ​ពី​ឈើ​គ្រញូង​ម្យ៉ាង​របស់​ប្រទេស​ឥណ្ឌា ឈើ​ខ្សាច់​ស ផ្កា​មូស ផ្កា​ទួ​រ​គី និង​សារធាតុ​ផ្សំ​ជា​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ​ ។ វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ក្លិន​របស់​វា​មាន​រយៈពេល​យូរ​ជាង 12 ម៉ោង​លើ​ស្បែក​មនុស្ស និង​ប្រហែល 30 ថ្ងៃ​នៅ​ពេល​ប្រើ​លើ​ក្រណាត់ ​។

ទឹកអប់ Shumukh មាន​តែ​មួយ​ដប​ទេ​នៅ​ពេល​បង្ហាញ​ជា​សាធារណៈ ដូចនេះ​ហើយ​បានជា​វា​ក្លាយជា​ទឹកអប់​ដ៏​កម្រ និង​ពិសេស​បំផុត ហើយ​តម្លៃ​របស់​វា​មិន​នៅ​នឹង​នោះ​ទេ ព្រោះថា​ទុក​វា​កាន់តែ​យូរ​តម្លៃ​របស់​វា​ក៏​កាន់តែ​ខ្ពស់​ ៕ ប្រភព​ ៖ thetealmango.com

អត្ថបទសរសេរ ដោយ