ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ថា​មនុស្ស​កើតមក​ពី​ស្វា តើ​ពិត​ទេ ?

2 ឆ្នាំ មុន

ពុទ្ធ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ទាក់ទង​ទៅ​នឹង​កំណកំណើត​របស់​មនុស្ស យោង​តាម​ប្រវត្តិសាស្ត្រ អ្នក​វិទ្យា​សាស្ត្រ​បាន​លើក​ឡើង​ថា មនុស្ស​យើង​ហ្នឹង​ក្លា​យមក​ពី​សត្វ​ស្វា តើ​ពាក្យ​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ? ប្រសិនបើ​តាម​ន័យ​ព្រះ​អភិធម្ម គឺ​មិន​មាន​សភាព​បែប​នេះ​នៅ​ក្នុង​លោក​ទេ ព្រោះថា​បដិសន្ធិ​របស់​សត្វ​ណា​គឺ​សត្វ​នោះ មាន​ន័យ​ថា…

ពុទ្ធ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ទាក់ទង​ទៅ​នឹង​កំណកំណើត​របស់​មនុស្ស យោង​តាម​ប្រវត្តិសាស្ត្រ អ្នក​វិទ្យា​សាស្ត្រ​បាន​លើក​ឡើង​ថា មនុស្ស​យើង​ហ្នឹង​ក្លា​យមក​ពី​សត្វ​ស្វា តើ​ពាក្យ​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ? ប្រសិនបើ​តាម​ន័យ​ព្រះ​អភិធម្ម គឺ​មិន​មាន​សភាព​បែប​នេះ​នៅ​ក្នុង​លោក​ទេ ព្រោះថា​បដិសន្ធិ​របស់​សត្វ​ណា​គឺ​សត្វ​នោះ មាន​ន័យ​ថា ភ​វ​ង្គ​គឺ​បដិសន្ធិ​ដ៏​បរិសុទ្ធ​របស់​សត្វ​, ភ​វ​ង្គ​របស់​ស្វា​គឺ​ស្វា​, ភ​វ​ង្គ​របស់​សត្វ​ពស់​គឺ​សត្វ​ពស់​, ភ​វ​ង្គ​របស់​សត្វ​នាគ​គឺ​សត្វ​នាគ​មិន​អាច​កែប្រែ​បដិសន្ធិ​ដើម​របស់​សត្វ​បាន​ឡើយ ។

បើ​ដូច្នេះ​តើ​ស្វា​ឯណា​មក​ប្រែកាយ​ជា​មនុស្ស​ទៅ​កើត សូ​ម្បី​តែ​ស្វា​មាន​ឫទ្ធិ​ចេះ​ប្រែកាយ​យ៉ាងណា​ក៏​ដោយ ព្រោះ​ពូជ​បដិសន្ធិ​សត្វ​គឺ​សត្វ ដូច​ជា​សត្វ​នាគ​អ​ញ្ចឹ​ង​ប្រែកាយ​ជាម​នុស្សហើយ ដល់​ពេលដេក​លក់​ក៏​ធ្លាក់​កាន់​ភ​វ​ង្គ គឺ​ក្លាយ​ខ្លួន​ជា​នាគ​វិញ​ដូច​ដើម ។

តើ​អ្វី​ទៅ​ជា​គ្រឿង​ទាញ​សភាវ​ពិត​ឱ្យ​ក្លាយជា​សត្វ​វិញ​យ៉ាងនេះ ? គឺ​ដោយសារ​តែ​ចិត្ត​ហ្នឹង​វា​ធ្លាក់​កាន់​នូវ​ភ​វ​ង្គ​ជាស​ភាវៈ​ពិត​នៃ​បដិសន្ធិ​របស់​សត្វ ហើយ​ប្រក្រតី​របស់​ខ្លួន​យ៉ាងណា​គឺ​វា​ទៅ​ជា​យ៉ាងនោះ​ហើយ មិន​អាច​ញុំ​ា​ង​សភាវ​ខ្លួន​ឱ្យ​ប្រាសចាក​ការណ៍​ពិត​បាន​ឡើយ ។

ដូច​ជា​ភ​វ​ង្គ​ចិត្ត​របស់​មនុស្ស​យើង​ជាម​ហា​វិបាក​អ​ញ្ចឹ​ង បើ​យើង​ចង់ទៅ​នៅ​ឋានព្រហ្ម តើ​ទៅ​នៅ​ដូច​ម្តេច​កើត ? ព្រោះថា​មនុស្ស​យើង​បដិសន្ធិ​ដោយ​មហា​វិបាក ហើយ​ចំណែក​ព្រហ្ម​វិញ​បដិសន្ធិ​ដោយ​រូបាវចរ​វិបាក ។ អ​ញ្ចឹ​ង​ទោះបី​មាន​ឫទ្ធិ​ប្រែកាយ​ជា​ព្រហ្ម ក៏​មិន​អាច​នៅ​ជា​ព្រហ្ម​កើត​ដែរ ព្រោះថា​មិនយូរ​ប៉ុន្មាន គឺ​វា​ហ្នឹង​ប្រែ​ត្រឡប់​មក​ជា​មនុស្ស​ធម្មតា​វិញ​មិន​ខាន ព្រោះ​ធាតុ​ពិត​របស់​យើង​គឺជា​ពូជ​បដិសន្ធិ​នៅ​ក្នុង​កាម​លោក ដោយ​មហា​វិបាក គឺ​ត្រូវ​តែ​រក្សា​នូវ​ភព​ជាតិ​កំណើត​នៅ​ក្នុង​កាម​លោក នេះ​បើ​យោង​តាម​ព្រះ​អភិធម្ម​គឺ​បែប​ហ្នឹង ។

ពាក្យ​ថា ភ​វ​ង្គ ឬ​ភ​វ​ង្គៈ ប្រែ​ថា ភាព​ស្អាតស្អំ​, សេចក្តី​បរិសុទ្ធ​, បើ​និយាយ​ពី​វត្ថុ​ទាំងឡាយ​មាន​កំណាត់សំពត់​ជាដើម​ជា​សំពត់​ដែល​នៅ​ស​ស្អាត​មិន​ទាន់​មាន​ធូលី​ឬ​វត្ថុ​សៅហ្មង​ណាមួយ​មក​ប៉ះ​ប្រឡាក់​ឡើយ តែបើ​និយាយ​ពី​កំណើត​ឬ​បដិសន្ធិ​របស់​សត្វ​វិញ ជា​បដិសន្ធិ​ដ៏​បរិសុទ្ធ កំណើត​សត្វ​បែប​ណា គឺ​បែប​នោះ​មិន​ប្រែប្រួល​ខុស​សភាព​ដើម​ឡើយ ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ