ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea បាន​ត្រឹម​ស្មើ Man Utd ខណៈ Man City ឡើង​ទៅ​ឈរ​លេខ​២

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​តោ​ខៀវ Chelsea បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម​កំពុង​ធ្លាក់​ទម្រង់​បិសាច​ក្រហម Manchester United នៅ​ក្នុង​

អង់គ្លេស ៖ ក្រុម​តោ​ខៀវ Chelsea បាន​ត្រឹម​ស្មើ ១-១ ទល់​នឹង​ក្រុម​កំពុង​ធ្លាក់​ទម្រង់​បិសាច​ក្រហម Manchester United នៅ​ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​១៣ នៃ​ក្រប​ខណ្ឌ Premier League កាលពី​រាត្រី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ខណៈ​ក្រុម​មេឃ​ខៀវ Manchester City ឡើង​ទៅ​ឈរ​លេខ​២​ជំនួស​ហង្ស​ក្រហម Liverpool ក្រោយ​យកឈ្នះ​លើ​ក្រុម​ញញួរ​យក្ស West Ham លទ្ធផល ២-១​។

ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី​១៣ ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Stamford Bridge ម្ចាស់ផ្ទះ Chelsea បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ Man Utd​។ Jadon Sancho ដែល​លេង​ជា​ខ្សែប្រយុទ្ធ​ជំនួស Ronaldo នៅ​កៅអី​បម្រុង ជា​អ្នករក​គ្រាប់​បាល់​ឱ្យ​ក្រុម​ភ្ញៀវ Man Utd នៅ​នាទី​៥០ មុន​ពេល​ខ្សែបម្រើ Jorginho រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​៦៩ តាម​រយៈ​បាល់​ប៉េ​ណា​ល់​ទី​។

Chelsea ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel បន្ត​ឈរ​កំពូល​តារាង​មាន​៣០​ពិន្ទុ ខណៈ Man Utd ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្តោះអាសន្ន Michael Carrick ឈរ​នៅ​លេខ​៨​មាន​១៨​ពិន្ទុ​។

មួយគូ​ទៀត Manchester City បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ West Ham លទ្ធផល ២-១​។ Ilkay Gundogan និង Fernandinho ជា​អ្នករក​គ្រាប់​បាល់​សម្រាប់ Man City ខណៈ​១​គ្រាប់ West Ham រកបាន​ដោយ Manuel Lanzini​។

តាម​រយៈ​ជ័យជម្នះ​នេះ Man City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola មាន​២៩​ពិន្ទុ​ឡើងឈរ​លេខ​២​ជំនួស Liverpool ចំណែក West Ham របស់​លោក David Moyes ឈរ​នៅ​លេខ​៤​មាន​២៣​ពិន្ទុ​។

ដោយឡែក​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ Burnley នឹង Tottenham Hotspur ត្រូវ​ផ្អាក និង​លើក​ពេល​ប្រកួត​តែ​ម្តង ដោយសារ​តែ​ស្ថានភាព​ព្រិល​ធ្លាក់​ខ្លាំង ដែល​មិន​អាច​ធ្វើការ​ប្រកួត​បាន​៕ (​ដកស្រង់​ចេញពី Premier League)

https://www.youtube.com/watch?v=DloSjfdhX40
https://www.youtube.com/watch?v=WXLrwKdgqTY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ