ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ ដល់ខណ្ឌទួលគោក

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាម​ចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។ ប្រជាពលរដ្ឋ ដេញ​ចាប់ចោរនោះ ពីចំណុចផ្លូវ៥៩៨ កែង៥៩២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតដល់សង្កាត់​បឹងកក់ទី១ ក្នុងខណ្ឌទួលគោក តែចាប់មិនបាន។​ នៅក្នុងហេតុការណ៍ដេញតាមចាប់ខាងលើនេះ ជនសង្ស័យ…

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាម​ចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។ ប្រជាពលរដ្ឋ ដេញ​ចាប់ចោរនោះ ពីចំណុចផ្លូវ៥៩៨ កែង៥៩២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតដល់សង្កាត់​បឹងកក់ទី១ ក្នុងខណ្ឌទួលគោក តែចាប់មិនបាន។​

នៅក្នុងហេតុការណ៍ដេញតាមចាប់ខាងលើនេះ ជនសង្ស័យ បាន​​ជិះម៉ូតូ រត់គេចពីសង្កាត់​ភ្នំ​ពេញថ្មី រហូតដល់ផ្លូវលំ​មួយកន្លែង ស្ថិតនៅក្បែររោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  

​ប្រជាពលរដ្ឋ បានអោយដឹងថា​ មុនពេលកើតហេតុ ជនសង្ស័យបាន​កាត់ខ្សែភ្លើង ​នៅចំណុចស្តុបត្រឡោកបែក ហើយ​ត្រូវបានម្ចាស់ផ្ទះប្រទះឃើញ ទើបស្រែកថា ចោរៗ។ ភ្លាមៗនោះ ជនសង្ស័យបានទម្លាក់វត្ថុតាងចោល រួមមាន៖​ ខ្សែភ្លើងមួយដុំធំ និងឧបករណ៍កាត់ រួចជិះម៉ូតូ បន្ថែមល្បឿន រត់គេចខ្លួនពីចំណុចកើតហេតុ រហូតដល់ក្នុងបឹងកក់ ហើយបន្ត​ជិះម៉ូតូ ចុះឡើងជុំវិញ​ភូមិរោងចក្រឆ្នាំង រហូតត្រូវប្រជាពលរដ្ឋ តាមទាន់ បុរសនោះ ក៏បានទុកម៉ូតូចោល កណ្តាល​ផ្លូវ ​រួចរត់ចូលទឹកបឹង ក្រោយរោងចក្រឆ្នាំង គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់មួយ បានចុះមកដល់ទីតាំងកើតហេតុ រួចប្រគល់ម៉ូតូរបស់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីយកទៅរក្សាទុក និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ