ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​រូបថត​ស្ត្រី​ខ្មែរ ដែល​មហាជន​តែងតែ​យល់​ច្រឡំ​ថា ជា​នាង​ទាវ ជំនាន់​លង្វែក

2 ឆ្នាំ មុន
  • ភ្នំពេញ

រូបថត​ស្ត្រី​ខ្មែរ​មួយ​រូប​ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មានការ​យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា ដោយ​អ្នកខ្លះ​ថា ជា​នាង​ទាវ និង​ខ្លះ​ថា ជា ទី​សៅ អ្នកស្រុក​ផ្សារ​ដែក និង​ជា​ស្រី​កំណាន់ចិត្ត​មន្ត្រី​បារាំង “Virrier” ជាដើម​។ តើ​រូប​ស្ត្រី​ខាងលើ​នេះ​ជា​អ្នក​ណា​អោយ​ពិតប្រាកដ?

រាជធានី​ភ្នំពេញ ៖ រូបថត​ស្ត្រី​ខ្មែរ​មួយ​រូប​ត្រូវ​បាន​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មានការ​យល់​ឃើញ​ផ្សេង​ៗ​ពី​គ្នា ដោយ​អ្នកខ្លះ​ថា ជា​នាង​ទាវ និង​ខ្លះ​ថា ជា ទី​សៅ អ្នកស្រុក​ផ្សារ​ដែក និង​ជា​ស្រី​កំណាន់ចិត្ត​មន្ត្រី​បារាំង “Virrier” ជាដើម​។ តើ​រូប​ស្ត្រី​ខាងលើ​នេះ​ជា​អ្នក​ណា​អោយ​ពិតប្រាកដ?

បើ​តាម​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ក្រុមព្រះ​សុរិយា​បានអោយ​ដឹង​ថា កន្លង​ទៅ មាន​អះអាង​ផ្សេង​ៗ​គ្នា​ដែល​បង្ក​លក្ខណៈ​មួយ​នាំ​អោយ​ពិបាក​យល់ និង​ជឿជាក់​។ ហើយ​ក៏​មានការ​លើក​ឡើង​មួយ​ហាក់​បង្ហាញ​នូវ​ភាព​លេងសើច និង​បង្ក​ភាព​យល់​ច្រឡំ​ជា​ខ្លាំង ដោយ​នាំ​ឱ្យ​មានការ​និយាយ​ត​ៗ​គ្នា​ថា រូប​នេះ គឺ​រូប​នាង​ទាវ សម័យ​លង្វែក ក្នុង​អក្សរសិល្ប៍​បែប​ខេមរា​និយម​ដ៏​ល្បីល្បាញ​មួយ​ទៅ​វិញ​។ ការ​លើក​ឡើង​នេះ គឺជា​ការ​លើក​ឡើង​ខុស​ហេតុ ខុស​ផល ខុស​ការ​ពិត ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ​ទាំងស្រុង ហើយ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ច្រឡំ​គិត​ថា ជា​រូប​នាង​ទាវ ពិតប្រាកដ​ថែម​ទៀត​។

ក្រុមព្រះ​សុរិយា​បានអោយ​ដឹង​បន្ត​ថា នៅ​សម័យ​រឿង​ទុំ​ទាវ ក្នុង​សតវត្ស​ទី​១៧ ប្រទេស​កម្ពុជា នៅ​ពុំ​ទាន់​មានការ​ថតរូប​ឡើយ ដោយ​ការ​ថតរូប​នៅ​កម្ពុជា​ដំបូង​បង្អស់ មាននៅ​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​នរោត្តម ឯណេះ​ទេ​។ បើ​យោង​តាម​ប្រភព​របស់​លោក Gregor Muller ក្នុង​សៀវភៅ mauvais français (​ចេញផ្សាយ​លើក​ទី​១ ក្នុង​ឆ្នាំ​២០០៦) ត្រង់​ទំព័រ ១៣៩ បាន​អះអាង​ថា នេះ​គឺជា​រូប​របស់​លោកស្រី ទី សៅ អ្នកផ្សារ​ដែក និង​ជា​ស្រី​កំណាន់ចិត្ត​មន្ត្រី​បារាំង “Virrier” ដែល​ថត​នៅ​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​នរោត្តម​។ ហើយ​ការ​លើក​ឡើង​ទាំង​ពីរ ខាងលើ ខុស​ពី​ការ​ពិត ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​ម្ចាស់​រូប​នេះ​។

យោង​តាម​ប្រភព​អាច​យក​ជា​ការ​បាន ហើយ​សុទ្ធតែ​ជា​ខ្សែស្រឡាយ​របស់​ម្ចាស់​រូប​ផង​នោះ គឺ​ទី​១ ឯកសារ​សៀវភៅ លោក​បណ្ឌិត ជួន មុម្ម សរសេរ​ដោយ​លោក ព្រឹទ្ធាចារ្យ ជួន មុម្ម​ផ្ទាល់ បាន​រៀបរាប់​ពី​ប្រវត្តិ​លំអិត​របស់​លោក និង​ក្រុម​គ្រួសារ​លោក បោះ​ពុ​ម្ភ​ដោយ​បណ្ណាគារ​អង្គរ ឆ្នាំ​២០០៩ និង​ទី​២ ប្រសាសន៍​របស់​លោក​ជំទាវ ប៉ុក យ៉ា​នី​ន (​កូនស្រី​ទី​៧ របស់​លោក ប៉ុក ធួន បងប្រុស​បង្កើត​នៃ​អ្នក​ម្នាង​ប៉ុក វា​ណ ព្រះ​ជាយា​សម្តេចក្រុមព្រះ​ស៊ី​សុវត្ថិ មុនី​រ៉េ​ត​) បានអោយ​ដឹង​យ៉ាង​ច្បាស់​ពិតប្រាកដ​ថា រូប​នេះ គឺជា​រូប​លោកយាយ សុខ នាដ​ការី​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ថត​នៅ​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​នរោត្តម សម័យ​អាណា​និ​យ​គម​និយម​បារាំង។

លោកយាយ សុខ គឺជា​ភរិយា​លោក Paul Le Faucheur ដែល​មាន​ឋានៈ​ជា​នាយទាហានជាន់ខ្ពស់ នៃ​ទ័ព​ម៉ា​រី​ន របស់​សាធារណរដ្ឋ​បារាំង ហើយ​ក្រោយមក​លោក​បាន​កាន់​តួនាទី​ជា​ក្រុម​សាងសង់​ព្រះ​បរមរាជវាំង​នៅ​រាជធានី​ភ្នំពេញ​។ លោក Paul Le Faucheur នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះករុណា​ព្រះបាទ​នរោត្តម​។

លោកយាយ សុខ និង លោក Paul Le Faucheur មានកូន​ស្រី​ម្នាក់​ឈ្មោះ ម្លិះ ជា​ភរិយា​ពេញ​ច្បាប់​របស់​សម្តេចចៅហ្វា​វាំង ជួន ហើយ​លោកយាយ សុខ គឺជា​ជីដូន​ទួត​បង្កើត​របស់​លោក​ព្រឹទ្ធាចារ្យ ជួប មុម្ម និង​ជា​ជីដូន​លួត​របស់​លោក​ជំទាវ ប៉ុក យ៉ា​នី​ន ផង​ដែរ​។

តាម​សេចក្តី​បញ្ជាក់​បន្ថែម​បានអោយ​ដឹង​ទៀត​ថា រូបថត​ទាំងនេះ និង​រូប​ជាមួយ​ចំនួន​ទៀត​របស់​លោកយាយ​សុខ ធ្លាប់​បាន​ផ្តិត​តាំង​យ៉ាង​ធំ​នៅ​ក្នុងភូមិ​គ្រឹះ​សម្តេច​ច​ចៅ​ហ្វា​វាំង ជួន ដែល​មា​នទី​តាំងនៅ​ក្រោយ​ព្រះ​បរមរាជវាំង នៅ​លើ​មហាវិថី​ព្រះ​នរោត្តម (​សព្វថ្ងៃ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា​)​។ ក្រុមព្រះ​សុរិយា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដោយ​ភិយ្យោភាព​ចំពោះ​លោក​ជំទាវ ប៉ុក យ៉ា​នី​ន ដែល​បាន​ផ្តល់​ព័ត៌មាន​ជា​ច្រើន​ជុំវិញ​រឿងរ៉ាវ​អតីតកាល​នៃ​គ្រួសារ​លោក​ជំទាវ ដែល​សុទ្ធតែ​មន្ត្រីជាន់ខ្ពស់​ក្នុង​សម័យ​បារាំង និង​សម័យ​សង្គមរាស្ត្រនិយម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ