ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវ​ក្រុម​ឈ្មួញ​ដឹក​មក​ទុក​នៅ​ក្នុង​ដី​ឡូត៍

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​យក​មក​ទុក​នៅ​ក្នុង​ដី​ឡូត៍​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​បាន​ហ្វាំ​ង ឃុំ​ប៉ុង​ស្រុក​វ៉ើ​ន​សៃ ត្រូវ​បាន​កម្លាំង​ផ្នែក​រដ្ឋបាល​

ខេត្តរតនគិរី  ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​យក​មក​ទុក​នៅ​ក្នុង​ដី​ឡូត៍​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​បាន​ហ្វាំ​ង ឃុំ​ប៉ុង​ស្រុក​វ៉ើ​ន​សៃ ត្រូវ​បាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បី​ស្រុក គឺ​ស្រុក​អូរ​ជុំ​ស្រុក​តា​វែង និង​ស្រុក​វ៉ើ​ន​សៃ​។ លោក​ជា កុ​ណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​នាយ​សង្កាត់​សហ​ការណ៍​រួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ព្រមទាំង​អធិការ​ស្រុក បាន​ចុះ​បង្ក្រាប និង​ធ្វើការ​រឹបអូស​យក​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​ការ​ចុះ​បង្ក្រាប​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨​ឧ ខែ​សភា ឆ្នាំ​២០១៦​។

លោក ជា កុ​ណា​រ៉ា បានឱ្យ​ដឹង​ថា​ឈើ​ប្រណីត​ទាំង​អស់នោះ​ពុំ​ទាន់​ដឹង​តួលេខ​ពិតប្រាកដ​នៅឡើយ​ទេ​គឺ​កំពុងធ្វើការ​ដឹក​ជញ្ជូន​យក​ទៅ​ធ្វើការ​រាប់​ចំនួន និង​វាស់វែង​ហើយ​ជា​ប្រភេទ​ឈើ​ផែ​សន្លឹក បន្ទះ​ធំ​តូច​វែង​ខ្លី​ចម្រុះ​។ លោកនាយ​ផ្នែក​បាន​បន្ត​ទៀត​ថា​នៅ​ពេល​ចុះ​បង្ក្រាប​លោក​បាន​ហៅ​មេ​ភូមិ​មក​សួរនាំ​ដេ​ម្បី​បញ្ជាក់​រក​ម្ចាស់ តែ​លោក​មេ​ភូមិ​បាន​អះអាង​ថា​ពុំ​មែន​ជា​ឈើ​ម្ចាស់ផ្ទះ​នោះ​ទេ​។ ពិតមែនតែ​នៅ​ក្នុង​ដី​ឡូត៍​របស់​គាត់​តែ​ពួក​គាត់​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​ទេ​ទៅ​ធ្វើស្រែរ​ចំការ​អស់ហើយ​។ ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ថា​ជា​ឈើ​សន្និធិ​ហើយ​ក៏​កំពុង​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​រង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

យោង​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ថា ឈើ​ប្រណីត​ទាំងនោះ​ជា​ឈើ​របស់​ក្រុម​ឈ្មួញ​នៅ​ក្នុង​ក្រុង​បាន​លុង បាន​ប្រមូល​ទិញ​ពី​តំបន់​នានា​ក្នុងស្រុក​វ៉ើ​ន​សៃ និង​មួយ​ចំនួន​ពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ហើយ​ដឹក​ជញ្ជូន​ឆ្លងទន្លេ​មក​ដាក់​នៅ​មាត់កំពង់​ក្នុង​ដី​ឡូ​តិ៍ ប្រជាពលរដ្ឋ​ក្នុងស្រុក​វ៉ើ​ន​សៃ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ទើប​ឈាន​ដល់​កា​បង្ក្រាប​តែ​ម្តង​។ ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​តែង​ធ្វើការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ស៊េរី​ទំនើប​ៗ​ញឹកញាប់​មក​ហើយ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​។ ជាក់ស្តែង​ពេល​នេះ​ត្រូវ​កំលាំង​ចម្រុះ​ចុះ​បង្ក្រាប​រឹបអូស​បាន​យ៉ាងច្រើន​ចំនួន​មួយ​គោ​យន្ត​ច្នៃ​យ៉ាង​ធំ​៕