ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពតានតឹង! អ្នកការទូតរុស្ស៊ី ២៧នាក់ នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិក

2 ខែ មុន

ប្រទេសរុស្សី ៖  អ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងគ្រួសាររបស់ពួកគេ នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ហើយបុគ្គលិកការទូតរុស្ស៊ីមួយប្រហាក់ប្រហែលគ្នានេះនឹងចាកចេញពីទឹកដីមហាអំណាចមួយនេះ នៅថ្ងៃទី…

ប្រទេសរុស្សី ៖  អ្នកការទូតរុស្ស៊ីចំនួន ២៧នាក់ និងគ្រួសាររបស់ពួកគេ នឹងត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ហើយបុគ្គលិកការទូតរុស្ស៊ីមួយប្រហាក់ប្រហែលគ្នានេះនឹងចាកចេញពីទឹកដីមហាអំណាចមួយនេះ នៅថ្ងៃទី ៣0 ខែមិថុនា ឆ្នាំក្រោយដូចគ្នា ។​ នេះបើយោងតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក Anatoly Antonov ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass ចេញផ្សាយថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានលើកឡើងថា សន្ទរកថារបស់លោក Anatoly Antonov ត្រូវបានចាក់ផ្សាយដោយប៉ុស្តិ៍ YouTube Soloviov Live របស់រុស្ស៊ី ដោយលោកបានបញ្ជាក់ថា «អ្នកការទូតរបស់យើង [នៅសហរដ្ឋអាមេរិក] កំពុងត្រូវបានបណ្តេញចេញ។ នៅថ្ងៃទី ៣០ ខែមករា អ្នកការទូតរបស់ខ្ញុំមួយក្រុមធំ – មនុស្ស ២៧ នាក់ រួមជាមួយគ្រួសាររបស់ពួកគេកំពុងចាកចេញពីពួកយើង» ។ លោកបានបន្ថែមថា “នៅថ្ងៃទី ៣០ ខែមិថុនា បុគ្គលិកការទូតរុស្ស៊ី ចំនួនស្រដៀងគ្នានឹងចាកចេញពីទីនេះដូចគ្នា» ។

លោក Antonov បានគូសបញ្ជាក់ថា បញ្ហាទិដ្ឋាការសម្រាប់អ្នកការទូតរុស្ស៊ីនៅអាមេរិកមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយគ្រួសាររបស់ពួកគេកំពុងត្រូវបានបំបែកចេញដោយចេតនា។ «យើងកំពុងប្រឈមមុខនឹងការខ្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ។ ប្តីប្រពន្ធរបស់អ្នកការទូតរបស់យើងមួយចំនួន វីសាទទួលស្គាល់របស់ពួកគេ ត្រូវបានលុបចោល ។ កូនៗត្រូវបានបដិសេធទិដ្ឋាការ។ ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីក៏គេកំពុងធ្វើគោលនយោបាយបំបែកក្រុមគ្រួសារអ្នកការទូតរុស្ស៊ី» ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីបានចង្អុលបង្ហាញថា អាមេរិកមិនបានផ្លាស់ប្តូរអាកប្បកិរិយាអវិជ្ជមានរបស់ខ្លួនចំពោះរុស្ស៊ីឡើយ ហើយបន្តចាត់ទុកខ្លួនជាសត្រូវ។ ក៏​មិន​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ​ដែរ ៕