ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ប្រយុទ្ធ​ទាំង​៣ Liverpool កំពុង​ឈរ​ជា​អ្នក​គ្រាប់​បាល់​ច្រើន​រដូវ​កាល​នេះ

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ជំនួប​ស​ប្តា​ហ៍​ទី​១៣ នៃ​ក្រប​ខណ្ឌ Premier League ក្រោយ​

អង់គ្លេស ៖ ក្រុម​ហង្ស​ក្រហម Liverpool យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ជំនួប​ស​ប្តា​ហ៍​ទី​១៣ នៃ​ក្រប​ខណ្ឌ Premier League ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Southampton ក្នុង​លទ្ធផល ៤-០ កាលពី​យប់មិញ​។

នា​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Anfield គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ Liverpool រកបាន​ដោយ​ខ្សែប្រយុទ្ធ Diogo Jota ២​គ្រាប់​ម្នាក់ឯង នៅ​នាទី​២ និង​៣២ មុន​ពេល​ខ្សែបម្រើ Thiago Alcantara សម្រេច​គ្រាប់​ទី​៣​នៅ​នាទី​៣៧ និង​គ្រាប់​ចុង​ក្រោយ​ដោយ​ខ្សែការពារ​ឆ្នើម Virgil van Dijk នៅ​នាទី​៥២​។

ជាមួយ​លទ្ធផល​នេះ Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ឆ្លងកាត់​១៣​ប្រកួត ឈ្នះ​៨ ស្មើ​៤ និង​ចាញ់​១ មាន​២៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​តោ​ខៀវ Chelsea ដែល​ត្រូវ​ប្រកួត​យប់​នេះ ចំនួន​១​ពិ​ន្ទ​។

កីឡាករ Liverpool កំពុង​ធ្វើ​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង ដោយ​គិត​ត្រឹម​ពេល​នេះ ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​លោក Jurgen Klopp ដល់​ទៅ​៣​រូប​គឺ Mohamed Salah, Sadio Mané និង Diogo Jota កំពុង​ឈរ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ទាំង​៣ (Top 3) ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ​។

ខាងក្រោម​នេះ ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ទាំង​៥​រូប​ក្នុង​ក្រប​ខណ្ឌ Premier League គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៣ ៖
​-​ខ្សែប្រយុទ្ធ Mohamed Salah (Liverpool) ១១​គ្រាប់
​-​ខ្សែប្រយុទ្ធ Sadio Mané (Liverpool) ៧​គ្រាប់
​-​ខ្សែប្រយុទ្ធ Diogo Jota (Liverpool) ៧​គ្រាប់
​-​ខ្សែប្រយុទ្ធ Jamie Vardy (Leicester City) ៧​គ្រាប់
​-​ខ្សែប្រយុទ្ធ Michail Antonio (West Ham) ៦​គ្រាប់​៕

https://www.youtube.com/watch?v=310ljWWUgoA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ