ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿន! អូមីក្រុងបានទៅដល់អង់គ្លេស អាល្លឺម៉ង់ និង អ៊ីតាលីហើយ!

2 ឆ្នាំ មុន

ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី​ បាន​បញ្ជាក់​ពី​ករណី​ដំបូង​របស់​ពួកគេ​ចំនួន ២ករណី​នៃ​ជំងឺ​កូវីដ១៩​ ដែលបង្កឡើងដោយកូវីដបម្លែងថ្មី “អូមីក្រុង”។ កូវីដប្រភេទថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសបូតស្វាណា។ ក្រៅពីករណីពីរនៅហុងកុង…

ចក្រភព​អង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី​ បាន​បញ្ជាក់​ពី​ករណី​ដំបូង​របស់​ពួកគេ​ចំនួន ២ករណី​នៃ​ជំងឺ​កូវីដ១៩​ ដែលបង្កឡើងដោយកូវីដបម្លែងថ្មី “អូមីក្រុង”។

កូវីដប្រភេទថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសបូតស្វាណា។ ក្រៅពីករណីពីរនៅហុងកុង មានតែ៩ករណីផ្សេងទៀតប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណ ដែល៣ករណីនៅបូតស្វាណា និង៦ករណីនៅអាហ្វ្រិកខាងត្បូង។ តែពេលនេះ គេបានរកឃើញបន្ថែមទៀតហើយ។

ទោះបីជាការឆ្លងនៃកូវីដប្រភេទថ្មីនៅតែមិនទាន់ដឹងច្បាស់ក៏ដោយ អ្នកវិទ្យាសាស្ត្រនៅក្រៅប្រទេសមួយចំនួនបានណែនាំថា វាអាចជាការព្រួយបារម្ភពិតប្រាកដដោយសារ តែការប្តូររួបរាងថ្មីលើកនេះ គឺខុសគ្នាច្រើនធៀបទៅនឹងការប្តូរថ្មីលើកមុន ស្ទើរតែមិនគួរឱ្យជឿ។

កូវីដប្រភេទថ្មីនេះ បានជម្រុញឱ្យប្រទេសមួយចំនួនរឹតបន្តឹង ការធ្វើដំណើរ ក៏ដូចជាហាមមិនឱ្យមានការធ្វើដំណើរមកពីអាព្រិចខាងត្បូង ខណៈដែលប្រទេសខ្លះដាក់វិធានការបិទខ្ទប់ភ្លាមៗ ក្រោយពីមានការកើនឡើងនៃការឆ្លងកូវីដ១៩។

កូវីដប្រភេទអូមីក្រុង ដែល​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​មាន​ចំនួន​នៃ​ការ​ប្រែប្រួល​ខ្ពស់​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន។ ករណី​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​នៅ​បែលហ្សិក អ៊ីស្រាអែល និង​ហុងកុង។

ការផ្លាស់ប្តូរនៅក្នុងកូវីដអូមីក្រុង ដែលត្រូវបានគេស្គាល់ថា B.1.1.529 អាចជួយឱ្យមេរោគគេចចេញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងធ្វើឱ្យវាអាចឆ្លងបានកាន់តែលឿន។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ