ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាគេបារម្ភពីកូវីដបម្លែងថ្មីអូមីក្រុងយ៉ាងនេះ?

2 ឆ្នាំ មុន

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ បានចាត់ថ្នាក់កូវីដបម្លែងថ្មី B.1.1.529 ឬ អូមីក្រុង (Omicron) ជា “កូវីដដ៏គួរឱ្យបារម្ភ” ដោយនិយាយថា វាអាចរីករាលដាលលឿនជាងទម្រង់ផ្សេងទៀតនៃកូវីដដែលបម្លែងនាពេលកន្លងមក។…

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ បានចាត់ថ្នាក់កូវីដបម្លែងថ្មី B.1.1.529 ឬ អូមីក្រុង (Omicron) ជា “កូវីដដ៏គួរឱ្យបារម្ភ” ដោយនិយាយថា វាអាចរីករាលដាលលឿនជាងទម្រង់ផ្សេងទៀតនៃកូវីដដែលបម្លែងនាពេលកន្លងមក។ តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាកូវីដបម្លែងថ្មីមួយនេះ ត្រូវបានគេខ្លាចរអាបែបនេះ?

វេជ្ជបណ្ឌិត Graham Snyder នាយកផ្នែកវេជ្ជសាស្ត្រ ការការពារការឆ្លងមេរោគនិងរោគរាតត្បាតមន្ទីរពេទ្យ នៅសាកលវិទ្យាល័យ Pittsburgh Medical Center បាននិយាយថា កូវីដប្រភេទដែលតា នៅតែមានភាពលេចធ្លោ ដែលមានវត្តមានស្ទើរតែ ៩៩.៩%នៃករណីកូវីដនៅអាមេរិក។ តែគេនៅមិនទាន់ដឹងថា កូវីដបម្លែងថ្មីអូមីក្រុងអាចនឹងមានប្រៀបជាងដែលតាឬក៏អត់នោះទេ។

ប៉ុន្តែកូវីដបម្លែងថ្មីនេះ មានការផ្លាស់ប្តូររូបរាង ឬ ធ្វើមុយតាស្យុងដល់ទៅជាង៣០ ដែលពិបាកសម្រាប់វ៉ាក់សាំងក្នុងការកត់សម្គាល់។ ដោយសារតែបែបនេះ គេកំពុងតែគិតថា វាជាប្រភេទដែលកំពុងតែកើតឡើងយ៉ាងលឿននៅក្នុងអាព្រិចខាងត្បូង។

វេជ្ជបណ្ឌិត David Ho សាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រ និងភាពស៊ាំនៅសាកលវិទ្យាល័យ Columbia បាននិយាយថា ការផ្លាស់ប្តូររបស់អូមីក្រុង ទំនងជាធ្វើឱ្យការព្យាបាលកូវីដមួយចំនួន និង អង្គបដិប្រាណការពាររាងកាយ មិនមានប្រសិទ្ធភាព។

ថ្នាំប្រើសម្រាប់សម្លាប់កូវីដ ដែលកំពុងតែធ្វើការពិសោធន៍ ដូចជា Pfizer Inc’s (PFE.N) Paxlovid និង Merck & Co Inc’s (MRK.N) molnupiravir  អាចសម្លាប់បានតែផ្នែកណាដែលអូមីក្រុងមិនទាន់ផ្លាស់ប្តូរប៉ុណ្ណោះ។ ទោះបីជាប្រសិទ្ធភាពវាមិនពេញលេញក៏ដោយ ថ្នាំទាំងនេះ អាចជាក្តីសង្ឃឹមថ្មីមួយ ប្រសិនបើប្រសិទ្ធភាពវ៉ាក់សាំង កំពុងតែមានការគម្រាមកំហែងពីការបម្លែងខ្លួនថ្មីនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ