នាងផ្ញើសាររួចលែងតបឆាត លុះមិត្តភក្តិទៅរក ឃើញត្រឹមស្បែកជើង និងកាបូបលើស្ពានជ្រោយចង្វា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានផ្ញើសារទៅកាន់មិត្តភក្តិ ដោយពោលពាក្យល្អៗហាក់បីដូចជាពាក្យផ្តាំផ្ញើចុងក្រោយ មុនពេល
រាជធានីភ្នំពេញ ៖ នារីម្នាក់បានផ្ញើសារទៅកាន់មិត្តភក្តិ ដោយពោលពាក្យល្អៗហាក់បីដូចជាពាក្យផ្តាំផ្ញើចុងក្រោយ មុនពេល
រាជធានីភ្នំពេញ ៖ នារីម្នាក់បានផ្ញើសារទៅកាន់មិត្តភក្តិ ដោយពោលពាក្យល្អៗហាក់បីដូចជាពាក្យផ្តាំផ្ញើចុងក្រោយ មុនពេលបញ្ចប់ជីវិត បូករួមទាំងការបង្ហាញពីទិដ្ឋភាពលើស្ពានជ្រោយចង្វារ កាន់តែធ្វើឲ្យមិត្តភក្តិគ្រប់គ្នាមានការព្រួយបារម្ភថា នារីរូបនោះគិតខ្លី លុះនាំគ្នាទៅរកនាងដល់ស្ពានជ្រោយចង្វារ ឃើញត្រឹមតែកាបូប និងស្បែកជើងតែប៉ុណ្ណោះ មិនឃើញនារីរងគ្រោះនោះទេ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីឈានចូលព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមិត្តភក្តិជិតស្និទ្ធរបស់នារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះខាងលើឈ្មោះ យ៉ា ឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក (Mak Ya Bee) នាងមានវិបត្តិផ្លូវចិត្តរឿងស្នេហា ដោយសារតែលង់ស្រលាញ់បុរសម្នាក់ខ្លាំង ហើយជារឿយៗបុរសម្នាក់នោះបានធ្វើបាបផ្លូវចិត្តនាង ធ្វើឲ្យនាងឈឺចា.ប់រៀងរាល់ថ្ងៃ បើទោះជាយ៉ាងណា នារីរងគ្រោះនៅតែបន្តឈឺចា.ប់បែបនេះ និងមានពេលខ្លះ នាងលួចគេងយំតែម្នាក់ឯងជារៀងរាល់ថ្ងៃ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គាត់និងមិត្តភក្តិអង្គុយហូបអាហារ និងផឹកគ្រឿងស្រវឹងនៅត្រើយម្ខាង ជ្រោយចង្វារ ដោយក្នុងនោះនារីរងគ្រោះ ក៏ស្ថិតនៅទីតាំងជាមួយគ្នាផងដែរ លុះផឹករួច នារីរងគ្រោះបានបបួលមិត្តជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅតាមផ្លូវធ្វើដំណើរទៅផ្ទះបន្ទប់ជួល នារីរងគ្រោះបានប្រាប់មិត្តថា ពិបាកចិត្ត ចង់នៅម្នាក់ឯង ។ និយាយរួច នាងក៏ដើរចូលទៅសម្ងំក្នុងបន្ទប់ លុះបានមួយសន្ទុះ ស្រាប់តែនាងលួចជិះម៉ូតូកង់បីចេញមកក្រៅតែម្នាក់ឯង ព្រមទាំងបានផ្ញើសារ ដែលមានរូបភាព កាបូបលុយ និងស្បែកជើង ព្រមទាំងសម្ភារៈមួយចំនួនទៀតទៅកាន់មិត្តភក្តិ ដោយសរសេរថា «សុំទោសណា អ្នកល្អពេកហើយ អរគុណពេលវេលាល្អល្អ ចាំមើលព័ត៌មានទៅ ទៅហើយសុំទោស » ។ បន្ទាប់ពីផ្ញើសារបែបនេះរួច ក៏បាត់លែងឃើញនាងតបឆាត។
គួរបញ្ជាក់ផងដែរថា ក្រោយពីឃើញរូបភាពចុងក្រោយរបស់នារីរងគ្រោះបែបនេះ បានធ្វើមិត្តភក្តិជិតស្និទ្ធមានការព្រួយបារម្ភ និងស្លន់ស្លោ ក៏ធ្វើដំណើរសំដៅទៅរកទីតាំងស្ពានជ្រោយចង្វារ ស្រាប់តែឃើញកាបូបលុយ និងស្បែកជើង រួមទាំងសម្ភារៈមួយចំនួនពិតប្រាកដមែន តែមិនឃើញនារីរងគ្រោះនោះទេ។ លុះមួយសន្ទុះក្រោយមក ក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកសារព័ត៌មានមកធ្វើការផ្សាយផ្ទាល់ពេញទីតាំងខាងលើតែម្តង។
ក្រោយពេលកើតហេតុ មិត្តរបស់នារីរងគ្រោះ មិនទាន់ជឿថា នាងពិតជាគិតខ្លីបែបនេះនោះទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យឡើងមកលើស្ពាន រួចប្រមូលយកវត្ថុតាងដែលនារីរងគ្រោះបន្សល់ទុកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក រង់ចាំទទួលដំណឹងនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ