ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែប្រ​មាញ់ ៣ខេត្តទើប​បង្ក្រាបក្រុមមួយនេះ​បាន

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ករណី​ប្លន់​ម៉ូតូ​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​ដែល​បាន​គេចខ្លួន​បាត់​មួយ​រយៈ​ ទៅ​រស់​តាម​ខេត្ត​មួយ​ចំនួន ។ លោក វរសេនីយ៍ទោ សុខ ម៉េ​ង​អ៊ា​ង…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ករណី​ប្លន់​ម៉ូតូ​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​ដែល​បាន​គេចខ្លួន​បាត់​មួយ​រយៈ​ ទៅ​រស់​តាម​ខេត្ត​មួយ​ចំនួន ។

លោក វរសេនីយ៍ទោ សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​គ​របាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​ខេត្ត រួម​ជាមួយ​សហការ​គ្នា​ជាមួយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ។

លោក​បន្ត​ថា ឆ្លងកាត់​ការ​ស៊ើបអង្កេត និង​តាម​ចាប់ខ្លួន​០៣ ខេត្ត នោះ គឺ​មាន​: ខេត្តកំពង់ធំ រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង និង​ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​ព័ត៌មាន និង​ដាក់​ចេញ​នូវ​សកម្មភាព​ប្រតិបត្តិការ​របស់​លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់​ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ជា​លទ្ធផល​កម្លាំង​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​តាម​ចាប់​បង្ក្រាប​ដល់​ឬ​ស គល់ និង​បាន​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​០៥​នាក់ និង​បន្ត​ការ​ស៊ើបអង្កេត​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ចំនួន​០៣​នាក់​បន្ថែម​ទៀត ក្នុង​ក្រុង​សៀមរាប និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ​ចំនួន​០២​គ្រឿង (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ) និង​វត្ថុ​តាង​កាំបិត​ចំនួន​០១​ដែល​ធ្វើ​កម្ម​ភាព​កា​.​ប់ស​ម្លា​.​ប់​ជន​រង​គ្រោះ​ផង​ដែរ ។

លោក​បន្ថែម​ថា ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ទី​១. ឈ្មោះ ជិន ទីណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​លាន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ២.​ឈ្មោះ អាត ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។ ៣.​ឈ្មោះ គុណ គី​ម ហៅ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​ជប់ ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង វត្ថុ​តាង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ