ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​យុវជន​ជេរ​ប្រមាថ​សមត្ថកិច្ច​ចរាចរណ៍​ជា​ផ្លូវការ​ណ៍

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​​​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​​​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ឆ្នាំ​២០២១ នេះ លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ស៊ើបសួរ​លើ​យុវជន​ម្នាក់​ដែល​ជេរ​ប្រមាថ​សមត្ថកិច្ចជា​ផ្លូវការណ៍​ហើយ ។ សូមរំលឹក៖ យុវជនដែលជេរប្រមាថនិង​​ដេញ​វាយ​សមត្ថកិច្ច​នឹង​ត្រូវ​​ចោទពីបទអ្វី?

លោក​អ្នកនាំពាក្យ​បញ្ជាក់​ថា ករណី​ខាង​លើ​នេះ តំណាង​អយ្យការ​បាន​បើកការស៊ើបសួរ​ពី​បទ​.បើកបរ​យានយន្ត​មិន​ព្រម​បញ្ឈប់​តាម​បញ្ជា​របស់​មន្ត្រី​នគរ​ចរាចរណ៍​ផ្លូវគោក, បទ​រារាំង ឬ​ប្រើ​ប្រាស់​មធ្យោបាយ​ណាមួយ​ ដើ​ម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារណៈ, បទហិង្សា​ដោយ​ចេតនា, បទ​ប្រមាថ និង​បទ​ប្រឆាំងនិងអ្នករាជការ​សាធារណៈ តាម​មាត្រា៧៦ និង​មាត្រា៨០ នៃ​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវគោក និង​មាត្រា២១៧ មាត្រា៥០២ និង​មាត្រា៥០៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ណ៍ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ ។ ប៉ុន្តែ​នា​សៀ​ល​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​ចាត់​បញ្ជូន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ អាច​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ទើប​សមត្ថកិច្ច​​នាំ​ទៅ​បន្ត​នីតិវិធី​ទៀត ។

សូមរំលឹកថា សំណុំរឿង​ដ៏​កក្រើក​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ បាន​បញ្ជូន​យុវជន​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ជេរ​ប្រមាថមន្ត្រី​ចរាចរណ៍​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញហើយ ។ ដែល​សំណុំរឿង​បាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណ​: ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ ដោយ​មាន​ជនសង្ស័យ​ឈ្មោះ យឹ​ង វណ្ណ​ដា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ ជា​សន្តិសុខ​ឯកជន ។

ជនសង្ស័យ​បាន​រង​នូវ​ការ​ចោទប្រកាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ជេរ​ប្រមាថ​មើលងាយ និង ដេញ​វាយ​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន ៕ ​

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ