ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​យោធា​មី​យ៉ា​ន​ម៉ា​ ព្រមាន​ចាប់ខ្លួន​ពលរដ្ឋ​ណា​ដែល​ទិញ​មូល​ប​ត្រ​បំណុល ​របស់​រដ្ឋាភិបាល​ស្រមោល

2 ឆ្នាំ មុន

របប​យោធា​មី​យ៉ា​ន​ម៉ា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​គំ​រា​.​ម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​វិនិយោគ​លើ​មូល​ប​ត្រ​បំណុល​ផ្តល់​ដោយ​រដ្ឋាភិបាល​ស្រមោល ដោយ​បាន​ព្រមាន​ពី​ការ​ជាប់គុក​រយៈពេល​វែង​ប្រ​សិន​មានការ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាលយោធា​ហៅ​ថា ជា​ហិរញ្ញប្បទាន​ភេរវកម្ម​។ រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ដែល​ជា​សម្ព័ន្ធ​នៃ​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ជា​ក្រុម​កងកម្លាំង​ភាគតិច និង​ជា​ក្រុម​នៅ​សេសសល់​នៃ​រដ្ឋាភិបាល​ស៊ី​ល​ដែល​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា…

របប​យោធា​មី​យ៉ា​ន​ម៉ា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​គំ​រា​.​ម​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​វិនិយោគ​លើ​មូល​ប​ត្រ​បំណុល​ផ្តល់​ដោយ​រដ្ឋាភិបាល​ស្រមោល ដោយ​បាន​ព្រមាន​ពី​ការ​ជាប់គុក​រយៈពេល​វែង​ប្រ​សិន​មានការ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាលយោធា​ហៅ​ថា ជា​ហិរញ្ញប្បទាន​ភេរវកម្ម​។

រដ្ឋាភិបាល​រួបរួម​ជាតិ (NUG) ដែល​ជា​សម្ព័ន្ធ​នៃ​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ជា​ក្រុម​កងកម្លាំង​ភាគតិច និង​ជា​ក្រុម​នៅ​សេសសល់​នៃ​រដ្ឋាភិបាល​ស៊ី​ល​ដែល​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា ខ្លួន​ទទួល​បាន​ប្រាក់​ចំនួន ៩,៥​លាន​ដុល្លារ​ពី​ការ​លក់​មូល​ប​ត្រ​បំណុល​ក្នុង​រយៈពេល ២៤​ម៉ោង​ដំបូង​។

រដ្ឋាភិបាល​រួបរួម​ជាតិ​មី​យ៉ា​ន​ម៉ា​បាន​និយាយ​ថា ប្រាក់​ចំណូល​ពី​មូល​ប​ត្រ​ដែល​គ្មាន​ការ​ប្រាក់​នឹង​ផ្តល់​មូលនិធិ​ដល់​បដិវត្តន៍​របស់​ខ្លួន ប្រឆាំង​នឹង​ពួក​យោធា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី ១ ខែកុម្ភៈ និង​កា​រប​ង្ក្រា​បង្ហូរ​ឈា​.​ម​លើ​ក្រុម​អ្នក​តវ៉ា​។

ទោះ​យ៉ាងណា រដ្ឋាភិបាល​ស្រមោល​នេះ​មិន​បាន​និយាយ​ថា​ តើ​ថវិកានោះ​នឹង​ត្រូវ​ប្រើប្រាស់​យ៉ាងណា​ឡើយ​។

លោក Zaw Min Tun អ្នកនាំពាក្យ​របប​យោធា​មី​យ៉ា​ន​ម៉ា បាន​និយាយ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​មី​យ៉ា​ន​ម៉ា ត្រូវ​បាន​ប្រកាស​ថា​ជា​អង្គការ​ភេរវកម្ម ដូច្នេះ​ការ​ផ្តល់​មូលនិធិ​ទាំងឡាយ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​។

លោក​ថ្លែង​ដូច្នេះ​ថា «​នឹង​មានការ​ចាត់វិធានការ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម ជាមួយនឹង​ទោស​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវ​ករ​» ​។

មូល​ប​ត្រ​បំណុល​នេះ​ត្រូវ​បាន​ដាក់​លក់​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ទៅ​ដល់​ប្រជាជន​មី​យ៉ា​ន​ម៉ា​នៅ​ក្រៅប្រទេស​ដោយ​កំណត់​តាម​តម្លៃ ១០០​ដុល្លារ ៥០០​ដុល្លារ ១.០០០​ដុល្លារ និង ៥.០០០​ដុល្លារ ដោយ​មាន​រយៈពេល ២​ឆ្នាំ​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ