ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​.​ប់ និង​របួស​ជិត៤០​នាក់ ​ក្នុង​ហេតុការណ៍​រថយន្តក្រុង​បុក​ផ្ទះ​នៅ​មិច​ស៊ិ​ច​កូ

2 ឆ្នាំ មុន

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៩​នាក់​បាន​ស្លា​.​ប់ និង ២០​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ពេល​រថយន្តក្រុង​មួយ​គ្រឿង​បុក​ទ​ម្លោះ​ផ្ទះ​មួយ​ខ្នង​ក្នុង​ប្រទេស​មិច​ស៊ិ​ច​កូ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​រសៀល​ថ្ងៃ​សោ​រិ៍​នេះ​។ ហេតុការណ៍​ដ៏​រន្ធ​.​ត់​នោះ​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ដោយសារ​រថយន្តក្រុង​មាន​បញ្ហា​ហ្វ្រាំង​មិន​ស៊ី​។ រថយន្តក្រុង​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ហា​យ​វេ…

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៩​នាក់​បាន​ស្លា​.​ប់ និង ២០​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ពេល​រថយន្តក្រុង​មួយ​គ្រឿង​បុក​ទ​ម្លោះ​ផ្ទះ​មួយ​ខ្នង​ក្នុង​ប្រទេស​មិច​ស៊ិ​ច​កូ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​រសៀល​ថ្ងៃ​សោ​រិ៍​នេះ​។

ហេតុការណ៍​ដ៏​រន្ធ​.​ត់​នោះ​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ដោយសារ​រថយន្តក្រុង​មាន​បញ្ហា​ហ្វ្រាំង​មិន​ស៊ី​។ រថយន្តក្រុង​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ហា​យ​វេ ឆ្ពោះទៅ​កាន់​ទី​សក្ការៈបូជា​សាសនា​មួយ​កន្លែង ស្ថិត​ក្នុង​រដ្ឋ មិច​ស៊ិ​ច​កូ មុន​ពេល​ជួប​គ្រោះ​អកុសល​នោះ​។

អាជ្ញាធរ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​។

លោក Ricardo de la Cruz Musalem ជំនួយការ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​អ្នកខ្លះ​ត្រូវ​ដឹក​តាម​យន្តហោះ​។

កាកបាទក្រហម​និយាយ​ថា រថយន្ត​សង្គ្រោះ​ចំនួន ១០​គ្រឿង​ត្រូវ​បាន​គេ​បញ្ជូន​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​កើតហេតុ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ