ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​ចិន​កើនឡើង​10% ក្នុង​ត្រីមាស​ដំបូង

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ តម្លៃ​នៃ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នេះ​បាន​កើនឡើង​១០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ក្នុង​អត្រា​៧៣% ស្មើនឹង​ទឹកប្រាក់​២,៨​ប៊ី​លាន​ដុល្លារ​។

ប្រទេស​ចិន ៖ តម្លៃ​នៃ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នេះ​បាន​កើនឡើង​១០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ក្នុង​អត្រា​៧៣% ស្មើនឹង​ទឹកប្រាក់​២,៨​ប៊ី​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ JLL ។

ការ​ធ្លាក់​ចុះ​នេះ ជា​កត្តា​រួមចំណែក​នៃ​កង្វះ​ឆន្ទៈ​របស់​អ្នកលក់ និង​កំណើន​ទីផ្សារ​មាន​ភាព​ខុស​គ្នា​រវាង​ទីក្រុង​ថ្នាក់ទីមួយ និង​ថ្នាក់​ទី​ពីរ​របស់​ចិន ។ គម្លាត​ដ៏​ធំ​រវាង​ការ​រំពឹង​ទុក​របស់​អ្នកលក់ និង​អ្នកទិញ គឺជា​លទ្ធផល​នៃ​ទ្រព្យសកម្ម​ដែល​ពិបាក​រក ។ ក្នុង​នោះ​ដែរ វិនិយោគិន​នឹង​បន្ត​ស្វែងរក​ទ្រព្យសកម្ម​ដែល​មាន​ស្ថិរភាព​នៅ​ក្នុង​ទីក្រុង​ធំ​ៗ បន្ទាប់​ពី​ការ​វិនិយោគ​នៅ​ឆ្នាំ​២០១៥ ។

ទន្ទឹម​នឹង​នេះ សកម្មភាព​វិនិយោគ​អចលនទ្រព្យ​នៅ​ក្រុង​ហុងកុង​នា​ត្រីមាស​ទី​១ បាន​កើនឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​២,៩​ប៊ី​លាន​ដុល្លារ ។

សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល ការ​វិនិយោគ​នៅ​ត្រីមាស​ទី​១ បាន​ធ្លាក់​ចុះ​៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​២៣,៧​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​មានការ​ចុះ​ខ្សោយ​នៅ​ប្រទេស​ជប៉ុន និង​បាន​កើនឡើង​នៅ​ហុងកុង អូស្ត្រាលី និង​កូរ៉េ​ខាងត្បូង ។

ជាក់ស្តែង តម្លៃ​កិច្ចព្រមព្រៀង​នៅ​ប្រទេស​ជប៉ុន ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​ក្នុង​តំបន់​បាន​ធ្លាក់​ចុះ​២៦%​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​កើនឡើង ៦៥%​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស ស្មើនឹង ៩,៦​ប៊ី​លាន​ដុល្លារ ។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា វិនិយោគិន​ហាក់ដូចជា​ចូល​ចិត្ត​ទីផ្សារ​ក្នុងស្រុក ប្រហែល​ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល ជាមួយនឹង​ការ​កើនឡើង​នៃ​តម្លៃ​កិច្ចព្រមព្រៀង​អន្តរ​តំបន់​នៅ​ត្រីមាស​ទី​មួយ​បាន​កើនឡើង​ច្រើន​ជាង​២៦០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៤​ប៊ី​លាន​ដុល្លារ ៕