ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! ផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែត្រូវ​រង​ការ​ខូចខាត​យ៉ាង​រហ័ស​ដោយសារ​រថយន្ត​ដឹក​ដី

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពលរដ្ឋ​កំពុង​តែ​ដ​ង្ហើ​យ​រក​អាជ្ញាធរ​ឃុំ ស្រុក ក្រុង និង​មន្ទីរ​ជំនាញ សូម​មេត្តា​ជួយ​មើលផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​កាត់​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន រហូត​ទៅ​ដល់​ភូមិ​ព្រៃ​គុយ…

ខេត្តកំពង់ធំ ៖ ពលរដ្ឋ​កំពុង​តែ​ដ​ង្ហើ​យ​រក​អាជ្ញាធរ​ឃុំ ស្រុក ក្រុង និង​មន្ទីរ​ជំនាញ សូម​មេត្តា​ជួយ​មើលផ្លូវ​ចាក់​កៅស៊ូ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​កាត់​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន រហូត​ទៅ​ដល់​ភូមិ​ព្រៃ​គុយ ភូមិ​បិណ្ឌ​ដី ក្នុង​ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​កំពុង​តែ​ត្រូវ​រង​ការ​ខូចខាត​យ៉ាងតំណំ ។

ក្នុង​រយៈពេល​ដ៏​ខ្លី នៅ​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​ឡាន​ដឹក​ដី​ធំ​ៗ​គ្រប់​ប្រភេទ​សម្រុក​ដឹក​ដី​ចាក់​ដី​ឡូ​ពុះ​លក់ និង​សាងសង់​ជា​ផ្ទះល្វែង​សម្រាប់​លក់ ដោយ​គ្មាន​ការ​ទប់ស្កាត់ ឬ​ក៏​វិធានការ​ផ្លូវច្បាប់​ពី​អាជ្ញារ​ធរ និង​ខាង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់​យ៉ាង​អណាធិបតេយ្យ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើ​ខ្ទេចខ្ទី​គ្មាន​សល់​ក្នុង​ឆ្នាំ​២០២១​នេះ ។


ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក ជឿន សុ​ខុន មេឃុំ ព្រៃ​គុយ ប្រាប់​ថា​!​ផ្លូវ​កៅស៊ូ​ក្នុង​ឃុំ​របស់​លោក​ត្រូវ​ខូចខាត​យ៉ាងតំណំ នៅ​ក្នុងឆ្នាំនេះ គឺ​ដោយសារ​តែ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម មាន​បី​បួន​ក្រុមហ៊ុន​ឯណោះ ដែល​សម្រុក​ដឹក​ដី​ចាក់​ពុះ​ឡូ​លក់ ខាង​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ខាង​ក្រុមហ៊ុន​ដឹក​ដី​ជួសជុល​ផ្លូវ​ឲ្យ​វិញ​ដែរ ក៏​ប៉ុន្តែ​គេ​បាន​តែ​ចាក់​ដី​គ្រួ​ស​ក្រហម​បំពេញ​ជង្រុក​ឲ្យ​តែ​ប៉ុណ្ណោះ នៅ​ពេល​ត្រូវ​ភ្លៀង​ខ្ចាយ​ដី​អស់​ទៅ​ក្លាយជា​ជង្រុក​ដដែល គេ​មិន​បាន​ជួសជុល​ដោយ​ចាក់​កៅស៊ូ​ឲ្យ​វិញ​នោះ​ទេ អាជ្ញាធរ​ឃុំ​ក៏​ពុំ​មាន​សិទ្ធ​អ្វី​ឲ្យ​លើស​ពី​នេះ​ដែរ ។

លោក អ៊ុ​ន បុត្ត អភិបាលស្រុក​កំពង់ស្វាយ​ប្រាប់​ថា ! ចំពោះ​ផ្លូវ​ខាងលើ​នេះ​ពាក់ព័ន្ធ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ពីព្រោះ​ការ​ធ្វើ និង​ការ​ជួសជុល​ស្ថិត​នៅ​ក្នុង​គម្រោង​របស់​មន្ទីរ សូម​សួរ​ទៅ​ខាង​មន្ទីរ​វិញ​ចុះ ។

លោក មុំ ចែ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ករណី​រឿង​ផ្លូវ​មួយ​កំណាត់​ដែល​ខូចខាត​ខាងលើ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ថា ប្រហែលជា​១​អាទិត្យ​ទៀត គេ​ជួសជុល​មក​ដល់​ហើយ បច្ចុប្បន្ន​ខាង​មន្ទីរ​របស់​លោក​កំពុង​តែ​សម្រុក​គៀរ​នឹង​កិន បង្ហាប់​ចាប់តាំងពី​ចំនុច​ផ្លូវបំបែក​ពី​ភូមិ​អាត់​ស៊ូ​មក​ហើយ មិនយូរ​នោះ​ទេ​នឹង​ធ្វើ​មក​ដល់​ឃុំ​ព្រៃ​គុយ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ