ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​០៦ និង​ទី​០៧ កើតឡើង​១៥​លើក សម្លា.ប់​មនុស្ស​៣​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៦ និង​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក ក្នុង​នោះ​យប់​០៩​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​០៣​នាក់ រង​របួសធ្ងន់​១០​នាក់ (​​ស្រី​ម្នាក់​)

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៦ និង​ថ្ងៃ​ទី​០៧ ឧសភា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក ក្នុង​នោះ​យប់​០៩​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​០៣​នាក់ រង​របួសធ្ងន់​១០​នាក់ (​​ស្រី​ម្នាក់​) និង​របួសស្រាល​១៤​នាក់ (​ស្រី​ម្នាក់​) ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៦​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​ធុន​តូច​៨​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យានយន្ត​ផ្សេង​ៗ២​គ្រឿង និង​អ្នក​ថ្មើរជើង​ម្នាក់​។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៧​លើក​, ស្រវឹង​៣​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, មិន​គោរព​សិទ្ធិ​១​លើក ក្នុង​នោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១១​នាក់ យប់​៤​នាក់ ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​ចំនួន​១៤​លើក​, ផ្លូវ​ខេត្ត​ក្រុង​៦​លើក ។ យានយន្ត​បង្កហេតុ រួម​មាន​ម៉ូតូ​៩​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង ។ 

របាយការណ៍​ឲ្យ​ដឹង​ថា ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួម​មាន​កណ្តាល ២​លើក ស្លាប់​២​នាក់​, កំពង់ចាម ២​លើក របួស​៤​នាក់ (​ស្រី​ម្នាក់​), ប៉ៃលិន ១​លើក របួស​៦​នាក់ និង​ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់​ម្នាក់ របួស​៦​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស​៩.០០២​គ្រឿង​, អប់រំ​៣.៦០២​គ្រឿង​, ពិន័យ​៥.៣៧៨​គ្រឿង ៕