មហាពិធី​ជប់លៀង​ខ្ជះខ្ជាយ​មួយ​ធ្វើ​ឱ្យ​របប​រាជា​និយម​អីុរ៉​ង់​ដួល​រលំ


មុន​នេះ​ជិត​កន្លះ​សតវត្ស ព្រះ​ចៅ​ប្រទេស​អីុ​រ៉​ង់​បាន​បើក​ពិធីជប់លៀង​សម្បើម​មួយ ដោយ​ចំណាយ​អស់ប្រាក់​ជាង​ពីរ​ពាន់​លាន​ដុ​​ល្លា​រអា​មេ​រិ​ក ជា​ពិធីជប់លៀង​សម្រាប់​ស្តេច ព្រះ​មហេសី ព្រះរាជ​បុត្រា ព្រះរាជ​បុត្រី និង​ប្រធានាធិបតី​ក្នុង​លោក ។ កន្លែង​រៀបចំ​ពិធីជប់លៀង​រាជវង្ស​នេះ គឺ​នៅ​បង្គុំ​ដើមឈើ​សិប្បនិមិត្ត​មួយ​ក្នុង​ស​មុ​ទ្រ​ខ្សាច់​មជ្ឈិម​បូព៌ា ។ កាល​ណោះ​គ្មាន​អ្នក​ណា​ស្មាន​ដល់​ទេ​ថា​ពិធីជប់លៀង​ដែល​ចំណាយ​អស់ប្រាក់​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ក្លាយជា​ដើមហេតុ​ធ្វើ​ឱ្យ​របប​រាជា​និយម​អីុ​រ៉​ង់​ជួប​វិបត្តិ​ដួល​រលំ​ក្នុង​ពេល​បន្ទាប់ ។

ពិធីជប់លៀង​ជាង​២​ពាន់​លាន​ដុល្លារ
ពិធីជប់លៀង​សតវត្ស​កើតឡើង​ឆ្នាំ​១៩៧១ នៅ​ត្រង់​បង្គុំ​ដើមឈើ​សិប្បនិមិត្ត Persepolis​។ វា​ដំណើរការ​គគ្រឹក​គ្រេង​សម្បើម​អស់​រយៈពេល​៣​ថ្ងៃ​៣​យប់ ។ ព្រះ​ចៅ​អីុរ៉​ង់​ចង់ឱ្យ​ពិធីជប់លៀង​របស់​ទ្រង់មាន​ភាព​ប្លែក​ជាង​ពិធីជប់លៀង ណា​ៗ​ទាំងអស់ ព្រះ​អង្គ​បញ្ជា​ឱ្យ​គេ​សាងសង់​ក្រុង​ជំរំ​នៅ​កណ្តាល​សមុទ្រ​ខ្សាច់​ជា​កន្លែង​ស្នាក់​នៅ​របស់​ភ្ញៀវ​ជាន់ខ្ពស់។ ជំរំ នីមួយ​ៗ​សុទ្ធតែ​មាន​បំពាក់​ម៉ាស៊ីនត្រជាក់ ទំនើប​ៗ ។ មិនតែប៉ុណ្ណោះ​នៅ​ទីនោះ​ក៏​រៀបចំ​ឱ្យ​មាន​ទីធ្លា​វាយកូនគោល​មួយ​សម្រាប់​ឱ្យ​ភ្ញៀវ​កម្សាន្ត​ផង​ដែរ ។ ថែម​លើ​នេះ មហា​វិថី​មួយ​ត្រូវ​បាន​សាងសង់​ភ្ជាប់​អាកាសយានដ្ឋាន​ទៅ​ដល់​សមុទ្រ​ខ្សាច់​សម្រាប់​រថយន្ត Limousime ចំនួន​២៥០​គ្រឿង​ដឹក​ជញ្ជូន​ភ្ញៀវ​ពី​អាកាសយានដ្ឋាន​ទៅ​កន្លែង​ជប់លៀង ។
Maxim’s of Paris ជា​ភោជនីយដ្ឋាន​ទំនើប​ជាងគេ ធំ​ជាងគេ និង​ល្បី​ជាងគេ​នា​សម័យ​នោះ​ត្រូវ​បាន​ជួល​ផ្តាច់​ឱ្យ​បម្រើ​ម្ហូបអាហារ​ដល់​ភ្ញៀវ​លំដាប់​ខ្ពស់ ។ ម្ហូប​ពិសេស​នៅ​ពេល​​នោះ គឺ​ម្ហូប​សាច់​ចៀម​បារាំង​ស្ងោរ​ជាមួយ​ផ្សិត និង​សាច់​ក្ងោក​រាជវង្ស ព្រមទាំង​មន្ត្រី​បរិវារ ។ ពាក្យ​មន្ត្រី​បរិវារ​នៅ​ទី​នេះ​សំដៅលើ​សាច់​ក្រួច និង​ថ្លើម​ក្ងោក​រៀប​ជុំវិញ​សាច់​ក្ងាន ។ រីឯ​ស្រា​ក្នុង​កម្មវិធី​ជប់លៀង​វិញ គឺ​ប្រើ​សុទ្ធតែ​ស្រា​ធុន​ថ្លៃ​បំផុត​ដែល​ផលិត​តាំងពី​ឆ្នាំ​១៩៤៥ ។ អ្នក​រត់​តុ​ចំនួន​១៨០​នាក់ ជួល​ពី​សណ្ឋាគារ​កម្រិត​ខ្ពស់​បំផុត​នៅ St. Moritz ប្រទេស​ស្វ៊ី​ស ។

រៀងរាល់ថ្ងៃ​ឧទ្ធម្ភាគចក្រ​ដឹក​ទឹកកក​បន្តកន្ទុយ​គ្នា​បម្រើ​ពិធីជប់លៀង​សតវត្ស​នេះ ។

គេ​ថែម​ទាំង​ជួល​ក្រុម​ថតរូប​របស់​ផលិតកម្ម​ហូ​លី​វូ​ដ ទៅ​ថត​ជា​ខ្សែ​វី​ដេ​អូ​ស្តី​ពី​មហាពិធី​ជប់លៀង​ទៀត​ផង ។

ជិត​ដល់​ថ្ងៃ​ជប់លៀង ភ្ញៀវ​រាជវង្ស និង​ភ្ញៀវ​ជាន់ខ្ពស់​ពី​ប្រទេស​នានា​ទៅ​ដល់​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ព្រះ​ចៅ Rainier និង​ព្រះ​មហេសី​ពី​ប្រទេស​ម៉ូ​ណា​កូ ជំទាវ​ទី​មួយ​ប្រទេស​​ហ្វ៊ី​លី​ពី​ន​, ព្រះ​ចៅ Hussein ប្រទេស​ហ្ស៊​ក​ដា​នី​, ព្រះ​អធិរាជ Haile Selassie ប្រទេស​អេ​ត្យូ​ពី​…​។ ម្ចាស់​កម្មវិធី​គឺ​ព្រះ​ចៅ​ប្រទេស​អីុ​រ៉​ង់ និង​ព្រះ​មហេសី ។

គ្រាប់​ខ្សាច់​ចូល​ភ្នែក
ថ្នាក់ដឹកនាំ​ពិភពលោក​មួយ​ចំនួន​ដូច​យ៉ាង​ព្រះ​មហាក្សត្រី​ប្រទេស​អង់គ្លេស​ជាដើម​មើលឃើញ​ថា​ពិធីជប់លៀង​អស្ចារ្យ​នេះ គឺជា​ការ​ខុសឆ្គង​ធ្ងន់​បំផុត ។ ថ្វីបើ​ព្រះ​អង្គ​ធ្លាប់​ជប់​លៀង​ថ្វាយ​ព្រះ​ចៅ​អីុ​រ៉​ង់ ពេល​យាង​ទៅ​ប្រទេស​អង់គ្លេស​ក៏​ដោយ ក៏​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​មិន​យាង​ចូលរួម​ក្នុង​ពិធីជប់លៀង​នោះ​ដាច់ខាត ដើម្បី​កុំឱ្យ​ពិភពលោក​ឃើញ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ ។ ហេតុនេះ​ទីបំផុត​ព្រះ​អង្គ​ចាត់តាំង​ព្រះ​អង្គ​ម្ចាស់ Philip និង​ម្ចាស់​ក្ស​ត្រី Anne តំណាង​ឱ្យ​ព្រះ​អង្គ​យាង​ចូលរួម​ក្នុង​ពិធីជប់លៀង ។

ភ្ញៀវ​ទាំងអស់​សោយ និង​បរិភោគ​អាហារ​ពេល​យប់​នៅ​តុ​ព័ទ្ធ​កោង​មួ​​យ មាន​ប្រវែង​៧០​ម៉ែត្រ ។ ម្ហូប​កំដរ​មាត់​ដំបូង គឺ​ពង​ក្រួច​លាយ​ពងត្រី​ប្រឡាក់ ។

ខណៈ​ភ្ញៀវ​សោយ និង​ហូប​អាហារ​ពោរពេញ​នៅ​សមុទ្រ​ខ្សាច់ ប្រជាជន​អីុរ៉​ង់​ជា​ច្រើន​នៅ​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ជួនកាល​អត់​មាន​អាហារ​ហូប​ឆ្អែត​ទៀត​ផង ។ នេះ​ជា​ចំណុច​សំខាន់​នាំ​ឱ្យ​មានការ​ប្រឆាំង​ខ្លាំងក្លា បន្ទាប់​ពី​បានឃើញ​ខ្សែ​វី​ដេ​អូ​ស្តី​ពី​មហាពិធី​ជប់លៀង ។ អ្នក​ដែល​ប្រឆាំង​ខ្លាំង​ជាងគេ គឺ​មេ​សាសនា​លោក Ayatollah Khomeini ដែល​ពេល​នោះ​កំពុង​រស់​និរទេស​ខ្លួន​នៅ​ទី​ក្រុងប៉ារីស ។ គាត់​ស្រែក​ពោរពេញ​ដោយ​កំហឹង ៖ «​សូម​ពិភពលោក​ជ្រាប​ថា​ពិធីជប់លៀង​នេះ​អត់​មាន​ពាក់ព័ន្ធ​ប្រជាជនអីុ​រ៉​ង់​ទេ ។ អ្នកចូលរួម​ទាំង​អស់នោះ ជា​អ្នក​ក្បត់​សាសនា​អ៊ិ​ស្លា​ម និង​ក្បត់ប្រជាជន​អីុរ​ង់​» ។

មែន ! អ្វី​ដែល​ត្រូវ​មក​ដល់​ដូច​ការ​រំពឹង​ទុក មេ​សាសនា​លោក Ayatollah Khomeini ប្រើប្រាស់​ខ្សែ​វី​ដេ​អូ ស្តី​ពី​មហាពិធី​ជប់លៀង​អស់​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ អំពាវនាវ​ប្រជាជន​អីុ​រ៉​ង់​ឱ្យ​ក្រោក​ឡើង​ប្រឆាំង​ព្រះ​ចៅ អីុរ៉​ង់ ។ ដោយ​កំហឹង​ប្រជាជន​ពុះកញ្ជ្រោល​ខ្លាំង ព្រះ​ចៅ​អីុ​រ៉​ង់​ទប់ទល់​មិន​ឈ្នះ​ក៏​ភៀស​ព្រះ​កាយ​ទៅ​សម្ងំ​នៅ​ប្រទេស​អេ​ហ្ស៊ី​បរ​ហូត​ដល់​ថ្ងៃ​សោយ​ទិវង្គត ក្នុង​ឆ្នាំ​១៩៨០ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ