ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ​ទៅ​សៀមរាប​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឱ្យ​ស្លា.ប់ និង​របួស​រដូករណែល

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ រថយន្ដក្រុង​ខ្នាត​៤៥ កៅអី ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ដ សៀមរាប បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថ យន្ដកា​មី​ញ៉ុ​ង​ដឹក​ជី​ចេញពី​ខេត្ដសៀមរាប ទៅ កាន់​រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​អ្នកបើកបរ ក្នុង​រថយន្ដ​ទាំង​២​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ ១៥​នាក់​រង​របួសធ្ងន់ និង​២០​នាក់ រង​របួស ស្រាល កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១០ នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង

ខេត្ដសៀមរាប ៖ រថយន្ដក្រុង​ខ្នាត​៤៥ កៅអី ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ដ សៀមរាប បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថ យន្ដកា​មី​ញ៉ុ​ង​ដឹក​ជី​ចេញពី​ខេត្ដសៀមរាប ទៅ កាន់​រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​អ្នកបើកបរ ក្នុង​រថយន្ដ​ទាំង​២​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ១៥​នាក់​រង​របួសធ្ងន់ និង​២០​នាក់ រង​របួស ស្រាល កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១០ នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ។
លោក​គង់ អឿ​ន ប្រធាន​ផ្នែក​ចរាចរ​ស្រុក ជីក្រែង បានឱ្យ​ដឹង​ថា រថយន្ដ​ធំ​ទាំង​២​នេះ បុក​គ្នា​ពេញទំហឹង​ជាប់​គ្នា​តែ​ម្ដង ភ្លាម​ៗ​នោះ អ្នកបើកបរ​ទាំង​សងខាង​បាន​ស្លាប់ ។ សមត្ថ កិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​អ្នក រង​របួស​រដូករណែល ស្រែក​ឱ្យ​ជួយ​ផង​… រវល់​តែ​ជួយ​យក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរ ពេទ្យ​បង្អែក​ខេត្ដសៀមរាប មិន​បានដឹង​ថា មាន​ចំនួន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នោះ​ទេ ។ ចំណែក​រថយន្ដ​កំពុង​រៀបចំ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ ពេល​ក្រោយ