ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​បន​នៅ​ក្រុង​សួង​ចាប់​ម៉ែ​យ៉ែម​ម្នាក់​ និង​រំដោះ​នាងៗ​៤នាក់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ទី​តាំង​បម្រើ​ផ្លូវ​ភេទ​មួយ​នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង​ត្រូវ​សមត្ថ​កិច្ច​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សហ​ការ​ជាមួយ​នគរ​បាល​ក្រុង​សួង​​​បង្ក្រាប​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣០​ មីនា ២០១១​។ សមត្ថ​កិច្ច​ចាប់​ខ្លួន​​ស្ត្រី​​មេ​បន​ជន​ជាតិ​វៀត​ណាម​ម្នាក់ និង​រំដោះ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជន​ជាតិ​​វៀត​ណាម​ចំនួន​៤នាក់​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន

ខេត្ត​កំពង់​ចាម​ ៖ ទី​តាំង​បម្រើ​ផ្លូវ​ភេទ​មួយ​នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង​ត្រូវ​សមត្ថ​កិច្ច​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សហ​ការ​ជាមួយ​នគរ​បាល​ក្រុង​សួង​​​បង្ក្រាប​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣០​ មីនា ២០១១​។ សមត្ថ​កិច្ច​ចាប់​ខ្លួន​​ស្ត្រី​​មេ​បន​ជន​ជាតិ​វៀត​ណាម​ម្នាក់ និង​រំដោះ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ជន​ជាតិ​​វៀត​ណាម​ចំនួន​៤នាក់​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​សួរ​នាំ​។

លោក​វរ​សេនីយ៍​ត្រី​ថុល ម៉េង​ នាយ​រង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ខេត្ត​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​​ឱ្យ​បង្ក្រាប​ផ្ទះ​ប្រកប​របរ​ផ្លូវ​ភេទ​នៅ​ភូមិ​ជើង​ឡង​ សង្កាត់​សួង ក្រុង​សួង មិន​ឱ្យ​ដំណើរ​ការទៀត​​ទេ ប៉ុន្តែ​ក្រោយ​មក​គេ​បែរ​ជា​ផ្គើន​បើកដដែល​។ ពេល​​ទទួល​ព័ត៌​មាន​នេះ​រូប​លោក​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​​នា​ព្រឹក​ថ្ងៃ​​ទី​៣០ មីនា ទៅ​ឡោម​ព័ទ្ធ​​ចាប់ខ្លួន​​មេ​បនជា​ស្ត្រី​ជន​ជាតិ​វៀត​ណាម​​​ឈ្មោះ​សុខ ទៀត អាយុ​៣១​ឆ្នាំ ​។​ ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​​រំដោះ​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​ចំនួន​៤​នាក់​ ១-ឈ្មោះ​ង្វៀង ធីឡង​  អាយុ​២០ឆ្នាំ​, ២-ឈ្មោះ​ង្វៀង​ ធី​ង៉ុក​លី អាយុ​១៨​ឆ្នាំ​,​៣-ឈ្មោះង្វៀង យៀក​សឹង អាយុ​២៤​ឆ្នាំ និង​៤-ឈ្មោះ​វេង ហ៊ា​ម៉ី អាយុ​២២​ឆ្នាំ​។

ស្ត្រី​មេ​បន​ឈ្មោះ​សុខ ទៀក ​ឆ្លើយ​សារភាព​ថា ​នាង​ជួល​ផ្ទះ​គេ​នៅ​សង្កាត់​សួង​ក្នុង​១​ខែតម្លៃ​​៣០០​ដុល្លារ​ប្រកប​របរ​ផ្លូវ​ភេទ​​រយៈ​ពេល​២​ខែ​មក​ហើយ ដោយ​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​៤​នាក់​​។ ភ្ញៀវ​ចូល​ម្តង​ៗ​តម្លៃ​២ម៉ឺន​រៀលហើយ​ចែក​ពាក់​កណ្តាល​ម្នាក់​ជាមួយ​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ ។ នាងង្វៀង​ ធីង៉ុក​លី ឱ្យ​ដឹង​ថា នាង​ប្រកប​របរ​ផ្លូវ​ភេទ​នៅ​ផ្ទះ​របស់​ឈ្មោះ​ទៀត រយៈ​ពេល​១​ខែ​មក​ហើយ ដោយ​​ក្នុង​១​យប់​អាច​រក​បាន​លុយ​ពី​២​ទៅ​៣​ម៉ឺន​រៀល​។

លោក​វរ​សេនីយ៍​ឯក ជឹម សេង​ហុង ស្នង​ការ​រង​នគរ​បាល​ខេត្ត​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិភាព​ថា រយៈ​ពេល​កន្លង​មក​ផ្ទះ​បន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ត្រូវ​បាន​បង្ក្រាប​ជា​បន្ត​បន្ទាប់​​ និង​បញ្ជូន​ទាំង​អ្នក​លេង​ល្បែង​ និង​មេ​បន​ទៅ​ឱ្យ​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់ ​។ ដោយ​ឡែក​ការ​បង្ក្រាប​ផ្ទះ​បន​នោះ​​ មេ​បន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់​ ចំណែក​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​ទាំង​៤​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ដើម្បី​បណ្តុះ​បណ្តាល​​មុខ​ជំនាញ​ផ្សេងៗ​ដែល​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ ៕