ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កម្មករ​កាត់ដេរ​ពីរ​នាក់​ប្តី​ប្រពន្ធ​ក្រោយ​រោងចក្រ​បិទទ្វារ​ដោយសារ​កូ​វី​ដ-​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖​ ធ្វើ​ជា​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ពីរ​នាក់​ប្តី​ប្រពន្ធ អ្នកស្រី ​ផង់ វ​ណ្ណា អាយុ​ ៣៤ ​ឆ្នាំ…

រាជធានីភ្នំពេញ ​៖​ ធ្វើ​ជា​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ​ពីរ​នាក់​ប្តី​ប្រពន្ធ អ្នកស្រី ​ផង់ វ​ណ្ណា អាយុ​ ៣៤ ​ឆ្នាំ និង​លោ​ក ឡន វុ​ទ្ធា អាយុ​ ៣៥​ ឆ្នាំ ជា​ស្វាមី ទទួល​បាន​ប្រាក់ខែ​ច្រើន​គួរសម ​និង​ទៀងទាត់​ជា​រៀង​រាល់​ខែ ប៉ុន្តែ​ខណៈ​ដែល​ជំំ​ងឺ​កូ​វី​ដ​១ ៩ វាយលុក ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​ដែល​ពួក​គាត់​ធ្វើ​បាន​បិទទ្វារ ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​មួយគូនេះបាត់បង់​ការងារ​ ។ បាត់បង់​ការងារ​ដែលទទួល​បានប្រាក់​សម្រាប់​មួយ​ខែ​ទៅ​មួយ​ខែ​មិន​អាច​នៅ​ស្ងៀម​បាន​នោះ​ទេ ពីព្រោះ​ពួក​គាត់​មាន​បន្ទុក​ចិញ្ចឹម​កូន​ដល់​ទៅ​បី​នាក់ ​។

ក្រោយ​ពី​បាន​គិតគូរ​គ្នា​ច្រើន​ថ្ងៃ ប្តី​ប្រពន្ធ​មូ​យ​គូ​នេះ សម្រេច​បង្កើត​មុខរបរ​តាម​ចិញ្ចើម​ផ្លូវ ពីព្រោះ​គ្មាន​ទាំង​ដើម គ្មាន​ទាំង​ដី​សម្រាប់​ធ្វើ​តូប មាន​តែ​លក់​ចល័ត​តាម​ផ្លូវ​ ។ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បង្កើត​មុខរបរ​ថ្មី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​ការ​លក់​អីវ៉ាន់​មាន​ផ្លែ​ឈើ អាហារ​សម្រន់​ភេ​ជ្ជៈ នៅ​តាម​ចិញ្ចើម​ផ្លូវ ​។

ក្រោយ​ពី​ការ​សម្រេចចិត្ត​រកស៊ី​លក់ដូរ​តាម​ផ្លូវ​នេះ ពួក​គាត់​បាន​ចែក​គ្នា​លក់​ផ្សេង​ៗ​គ្នា​ ។ លោ​ក ឡន វុ​ទ្ធា ដែល​ជា​ប្ដី​បាន​ទៅ​លក់​នៅ​ទីតាំង​មួយ​ផ្សេង ​។ ចំណែក​អ្នកស្រី​ ផង់ វ​ណ្ណា ដែល​ជា​ប្រពន្ធ​លក់​នៅ​ទីតាំង​មួយ​ផ្សេង​ទៀត ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ៦០​ ម៉ែត្រ​ត្រង់​ចំណុច​ភ្លើងស្តុប​កែង​ផ្លូវ​ ៥០ ​ម៉ែត្រ ក្នុងភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

ការ​លក់ដូរ​របស់​ពួក​គាត់​គ្មាន​តូប​រឹង​មាំ​ដើម្បី​ដាក់​អីវ៉ាន់​នោះ​ទេ ប្រើ​ឆ័​ត្រ​គ្រាន់​បិទ​បាំង​កម្ដៅថ្ងៃ និង​ភ្លៀង​តែ​ប៉ុណ្ណោះ ​។ អ្នកមាន​ស្រុក​កំណើត​មក​ពី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រូប​នេះ​បាន​និយាយ​ថា សព្វថ្ងៃ​គ្រួសារ​អ្នកស្រី​ដែល​មានកូន ​៣ ​នាក់​បាន​ឃ្លាតឆ្ងាយ​ពី​ស្រុក​កំណើត​មក​រស់នៅ​ភ្នំពេញ​នៅ​ក្រោម​ដំបូលផ្ទះ​ជួល​មួយ​ស្ថិត​នៅ​ខាងក្រោយ​វត្ត​គោក​អំពិល សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

មក​ដល់​ពេល​នេះ​ការ​លក់ដូរ​របស់​ពួក​គាត់​មានរយៈពេល ​៣​ ឆ្នាំ​ហើយ​ គឺ​ចាប់តាំងពី​ក្រោយ​ពេល​រោងចក្រ​បិទទ្វារ​មក ​។ ​ចំណែក​អីវ៉ាន់​ដែល​ដាក់​លក់​មាន​ដូច​ជា ៖ ​ផ្លែ​ឈូក ខ្នុរ ពុទ្ទ្រា ប៉ោម ភេសជ្ជៈ​ច្រើន​មុខ នំ និង​ទឹក​សុទ្ធ​ជាដើម ​។ អតីត​កម្មការិនី​រោងចក្រ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ក្នុង ​១ ​ថ្ងៃ​អ្នកស្រី​លក់​បាន​ពី​ ១៥ ​ម៉ឺនរៀល​ទៅ ​២០ ​ម៉ឺន​រៀល ហើយ​អាច​ចំណេញ​ពី​ ៥​ ទៅ ​៦ ​ម៉ឺន​រៀល ចំណែក​ប្ដី​អ្នកស្រី​ក៏​លក់​អីវ៉ាន់​ដូច​គ្នា​នេះ​ដែរ ។

​ពេល​ព្រឹក​ពួក​គាត់​បាន​ដឹក​អីវ៉ាន់​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ចេញពីផ្ទះ​ទៅ​កាន់​គោលដៅ​កន្លែង​លក់​រៀង​ៗ​ខ្លួន​ហើយ​រហូត​ដល់​វេលា​យប់ ទើប​ចូល​ផ្ទះ​បាន​ជួបជុំ​គ្នាវិញ​ ។ «ទោះបីជា​លំបាក​យ៉ាងណា​ក៏​ពួក​យើង​ខំប្រឹង​តស៊ូ​ជម្នះ​រាល់​ការ​លំបាក​នោះ​ពុំ​រា​ថយ​ឡើយ ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ជា​ពិសេស​ដើម្បី​អនាគត​កូន​ៗ ទាំង​ ៣​ នាក់​ឲ្យ​ពួក​គេ​បាន​រៀនសូត្រ​និង​គេ ​។ មុខរបរ​នេះ​ថ្វី​ដ្បិតតែ​មិនធំ​ដុំ​មែន ប៉ុន្តែ​ក៏​ពុំ​ចាញ់​ការងារ​រោងចក្រ​ប៉ុន្មាន​ទេ​អាច​រក​ប្រាក់​កម្រៃ​បាន​គ្រាន់បើ​ដែរ​» អ្នកស្រី​ ផង់ វ​ណ្ណា​ និយាយ​ជាមួយ​ស្នាមញញឹម​តិច​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ