ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ចិន

7 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន ជា​ពិសេស លើ​វិស័យ​បច្ចេកវិទ្យា​ថ្មី​តែ​ម្តង ។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បានឱ្យ​ដឹង ។

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន ជា​ពិសេស លើ​វិស័យ​បច្ចេកវិទ្យា​ថ្មី​តែ​ម្តង ។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បានឱ្យ​ដឹង ។

លោក Karunasena Kodituwakku អគ្គរដ្ឋទូត​ស្រី​លង្កា​ប្រចាំ​ប្រទេស​ចិន បាន​ថ្លែង​ថា ៖ « ប្រទេស​របស់​លោក​បាន​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​របស់​ចិន ជា​ពិសេស ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ថ្មី ។ ស្រី​លង្កា​នឹង​បើកទ្វារ​ចំហ​ស្វាគមន៍​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ពី​ប្រទេស​ចិន ប៉ុន្តែ​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ថ្មី គឺ​ត្រូវ​បាន​ស្វាគមន៍​ជា​អាទិភាព​តែ​ម្តង ដោយសារ​តែ​យុវវ័យ​សម័យនេះ​មាន​ទំនោរ​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា » ។

រីឯ​លោក Chen Weiming អគ្គនាយករង​នៃ​សមាគម​មិត្តភាព Tianjin  ជាមួយ​បរទេស បាន​បញ្ជាក់​ថា ៖ « ពួក​យើង​នឹង​បង្កើត​វេទិកា​ជា​ផ្លូវការ​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ និង​ផ្តល់​ធនធាន​ជា​ច្រើន​ដើម្បី​លុប​បំបាត់​នូវ​ហានិភ័យ​នៃ​ការ​វិនិយោគ​ពី​បរទេស » ។

លោក​អគ្គរដ្ឋទូត មាន​ប្រសាសន៍​បន្ត​ថា ៖ « ស្រី​លង្កា​បាន​ផ្តោត​សំខាន់​ទៅ​លើ​វិធានការ  “One Belt OneRoad” ដែល​នេះ​គឺជា​កាលានុវត្តភាព​ដ៏​អស្ចារ្យ​រវាង​ប្រទេស​ទាំង​ពីរ» ។

ក្នុង​នោះ​ដែរ នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក Ranil Wickremesinghe ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​ប៉េ​កាំ​ង​កាលពី​ខែ​មុន​ផង​ដែរ ក្នុង​គោលបំណង​ស្វែងរក​ការ​វិនិយោគ ។ ចំណែក​មន្ត្រី​ជាង​២០​រូប​ទៀត​មក​ពី​ក្រសួងកសិកម្ម​របស់​ស្រី​លង្កា ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​ប៉េ​កាំ​ង​ផង​ដែរ ស្តី​ពី​សេវាកម្ម​អីុន​ធើ​រ​ណេ​ត បច្ចេកវិទ្យា និង​ស្វែង​យល់​ពី​កម្មវិធី​ទូរស័ព្ទ ព្រមទាំង​ការ​បង្កើត software ។

គួរ​បញ្ជាក់​ដែរ​ថា ស្រី​លង្កា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ជា​ច្រើន​វិស័យ​ដូច​ជា វិស័យ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​នាំ​ចេញ នាំ​ចូល ។ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ស្រី​លង្កា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​៣២០.០០០​នាក់ ដែល​មាន​ចំនួន​១,៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕