ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បើក​ព្រំដែន​៖ ​​ក្រោយកម្ពុជា​-​ថៃ​បាន​បិទ​​អស់​រយៈ​​ពេល​​ជិត​​២​ឆ្នាំ​​​ហើយ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូ​កម្ពុជា​-​ថៃ​ខេត្ត​ជាប់​ព្រំដែន បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ពង្រឹង​សម្ព័ន្ធមេត្រីភាព​ រវាង​ខេត្តបន្ទាយ​មាន​ជ័យ និងខេត្តបាត់ដំបង កម្ពុជា និង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៥…

ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូ​កម្ពុជា​-​ថៃ​ខេត្ត​ជាប់​ព្រំដែន បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ពង្រឹង​សម្ព័ន្ធមេត្រីភាព​ រវាង​ខេត្តបន្ទាយ​មាន​ជ័យ និងខេត្តបាត់ដំបង កម្ពុជា និង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ស្នាក់​ការ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។ ប្រតិភូ​កម្ពុជា​មាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​ឯក​ឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ។ ចំណែក​ភាគី​ថៃ​មាន​ឯកឧត្តម បរិ​ន​បញ្ញា ភោ​ធិ​សាធ អភិបាលខេត្ត​ស្រះ​កែវ និង​មន្ត្រីរាជការ កងក​ម្លាំ​ប្រដាប់​អាវុធ ជា​ច្រើន​រូប​ទៀត ។

កិច្ចប្រជុំ​ពិភាក្សា​រវាង​ប្រតិភូ​កម្ពុជា​-​ថៃ​ខេត្តជាប់​ព្រំដែន​នេះ គឺ​ពិនិត្យ​លើ​ការ​បើក​ច្រក​អន្តរជាតិ និង​ច្រក​តំបន់ ក្នុងភូមិ​សា​ស្គ្រ​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តបាត់ដំបង ដែល​មាន​ព្រំប្រទល់ជាប់​ជាមួយ​ខេត្ត​ស្រះ​កែវ ។ ការ​ពិភាក្សា​បើក​ច្រកព្រំដែន​ខេត្ត​បន្ទាយ​មានជ័យ មាន​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ច្រក​តំបន់​ម៉ា​ឡៃ និង​ច្រក​បឹង​ត្រកួន ឯ​ខេត្តបាត់ដំបង មាន​ច្រក​អន្តរជាតិ​គីឡូ​១៣ ស្រុក​សំពៅ​លូន ឈម​នឹង​ច្រក​ខៅ​ឌិន ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ។

ភាគី​កម្ពុជា បាន​ស្នើ​ឱ្យ​មានការ​អនុញ្ញាត​ចេញចូល​១​ថ្ងៃ​ចំនួន​៣.០០០​នាក់ គឺ​ចេញចូល​ពី​ម៉ោង៦​ព្រឹក​ដល់​ម៉ោង​១០​យប់ អ្នក​អូស​រទេះ​១​ថ្ងៃអនុញ្ញាត​៣០០​ជើង ក្នុង​១​រទេះ​អនុញ្ញាត​៦​នាក់ តែ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ។ ចំពោះ​ពលករ​ដែល​មាន​បណ្ណ​ឆ្លង​ដែនត្រូវ​អនុញ្ញាត​រយៈពេល​៣​ខែ គឺ​ចំនួន​៩០​ថ្ងៃ សម្រាប់​អ្នក​ធ្វើ​កសិកម្ម​តាម​បន្ទាត់​ព្រំដែន ។ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ ភាគី​ថៃ អភិបាល​ខេត្ត​ស្រះ​កែវ បាន​ទទួលយក​សំណើ​ដើម្បី​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ថៃ​សម្រេច ហើយ​ការ​ព្រមព្រៀងកម្រិត​ណា​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ ។


ព្រំដែន​កម្ពុជា​-​ថៃ បាន​បិទ​ដោយ​ភាគី​ថៃ​ផង​និង​ខ្មែរ​ផង​អស់​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​ទោះបី​មានការ​បិទ​ច្រកព្រំដែន​ក្តី សម្រាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​នៅ​តែ​បើក​ឱ្យ​រថ​យន្ត​ដឹក​ទំនិញ​ថៃ​ចូល​រាប់​សិប​គ្រឿងក្នុង​១​ថ្ងៃ​ៗ ។ ការ​ធ្វើ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ថៃ ក៏​ត្រូវ​បាន​យក​សំណាក​ដើម្បី​បង្ការ​កូ​វី​ដ​-១៩​នៅ​នឹងកន្លែង​ដែរ ។ ក្រៅពី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​លើ​មុខទំនិញ អាជ្ញាធរ​ខេត្ត​ក៏​ត្រៀម​ទទួលយក​ពលករ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ដែរ ជា
មួយ​​នឹង​ការ​ត្រៀម​រួច​ជា​ស្រេច​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាង​៣០​កន្លែង ។ ទោះបីជា​បែប​ណា ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​គឺ​កម្មករ​ក្រីក្រ​អូស​រទេះ​ដែល​ប្រឈម​មុខ​នឹង​ការ​លំបាក​ជា​ពន់ពេក ។

ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃមេរោគ​កូ​វី​ដ​-១៩ ក្រោយ​វិធានការ​បិទ​ខ្ទប់​បណ្ដាខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​ឃើញ​ថា​យុទ្ធនា ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩ សម្រាប់​កម្ពុជា​បាន​ឈាន​ដល់​ការ​ធូរស្រាល​ច្រើន​ហើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ថៃ​ដែល​ការ​ឆ្លង​នៅ​មាន​ចំនួន​ច្រើន ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​រួច​ហើយ​ថា ការ​បិទ​ប្រទេស​មិន​មាន​ទៀត​ឡើយ ខណៈ​ពលរដ្ឋ​កម្ពុជា​ចេះ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩​បាន​យ៉ាង​ល្អ និង​មិន​មានការ​ឆ្លង​ធ្ងន់ធ្ងរ​ទៀត​នោះ​ទេ ទោះបី​មិន​ទាន់​អាច​លុប​បំបាត់​មេរោគ​នេះ​បាន​ក្តី ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ