ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ខុន​ដូ​អាច​មាន​សង្ឃឹម​បើ​បរទេស​ចូល​មក​កម្ពុជា​វិញ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​បាន​បើក​ប្រទេស​ បើក​សេដ្ឋកិច្ច​ឡើង​វិញ ហាក់​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ជួល​ និង​លក់​ខុន​ដូ ហាក់មានការ​កម្រើក​ឡើង​វិញ​ផង​ដែរ ​។ លោក​ នាក់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​បាន​បើក​ប្រទេស​ បើក​សេដ្ឋកិច្ច​ឡើង​វិញ ហាក់​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ជួល​ និង​លក់​ខុន​ដូ ហាក់មានការ​កម្រើក​ឡើង​វិញ​ផង​ដែរ ​។ លោក​ នាក់ សម​សែន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ RENT KH បានឱ្យ​ដឹង​ថា ទីផ្សារ​ខុន​ដូ​គេ​សង្កេត​ឃើញ​ថា ​ចាប់ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​បន្តិច ក្នុង​នោះ​តម្លៃ​ជួល​ខុន​ដូ បាន​វិល​ទៅ​រក​សភាព​ដើម​មុន​កូ​វី​ដ ​១៩ ​វិញ បណ្ដើរ​ៗ ដែល​កាលពី​កំលុង​វិបត្តិ​កូ​វី​ដ ​១៩ ​តម្លៃ​ជួល​បាន​ធ្លាក់​ចុះ​ប្រមាណ​ពី​ ១០​ ទៅ ​១៥ ​ភាគរយ ។

មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ ​១៩ តម្លៃ​ជួល​ខុន​ដូ និង​អា​ផាត់​មិន មាន​តម្លៃ​ពី ​៦០០ ​ទៅ ​៧០០​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។ ​លោក​ នាក់ សម​សែន និយាយ​ថា ​ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ តម្លៃ​ជួល​ខុន​ដូ និង​អា​ផាត់​មិន​បាន​ចាប់ផ្ដើម​ងើប​ទៅ​រក​តម្លៃ​ដូច​មុន​កូ​វី​ដ​ ១៩ ​វិញ​ភ្លាម​នោះ​ទេ តែ​វា​បាន​ងើប​បណ្ដើរ​ៗ ហើយនឹង​អាច​មាន​តម្លៃ​ខ្ពស់​ជាង​ពេល​មុន​កូ​វី​ដ​ ១៩ ​ទៅ​ទៀត​ផង ។

លោក ​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ផង​ដែរ​ថា វា​ជា​រឿង​មួយ​ដែល​ល្អ​សម្រាប់​សេដ្ឋកិច្ច​ និង​វិស័យ​អចលនទ្រព្យ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ ។ លោក​ថា ​វិនិយោគិន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ឡើង​វិញ​ជាមួយនឹង​ក្ដី​សង្ឃឹម ហើយ​វិនិយោគិន​បរទេស ក៏​នឹង​ចូល​មក​កម្ពុជា​ជា​បន្តបន្ទាប់​ផង​ដែរ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ជើងហោះហើរ​ទទួល​អ្នកដំណើរ​បរទេស​ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ទោះ​យ៉ាងណា​ក៍​មានការ​មើលឃើញ​ថា ​ទីផ្សារ​ខុន​ និង​អា​ផាត់​មិន នា​ពេល​បច្ចុប្បន្ន​ពឹង​លើ​អតិ​ថិ​ជនជា​ជនបរទេស​ ។ ពលរដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​និយម​រស់នៅ​ក្នុង​អគារ​ខ្ពស់​ៗ​នៅឡើយ​ទេ ​៕