ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបាយ័ន បើកឲ្យអ្នកទេសចរ ទស្សនាតែនៅជាន់ទី១ និងទី២ទេ ចំណែកជាន់ទី៣ ប្រាង្គកណ្តាល បិទ ដើម្បីធ្វើការជួសជុល

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទស្សនា​ថ្មី នៃ​ប្រាសាទបាយ័ន ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ តទៅ​។ នោះ​គឺ​ភ្ញៀវទេសចរ…

ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស ដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទស្សនា​ថ្មី នៃ​ប្រាសាទបាយ័ន ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ តទៅ​។ នោះ​គឺ​ភ្ញៀវទេសចរ អាច​ទស្សនា​ប្រាសាទបាយ័ន នៅ​ជា​ន់ទី​១ និង​ទី​២ ព្រមទាំង​ផ្នែក​ដទៃទៀត ក្រៅពី​ជាន់​ទី​បី​។ ជាន់​ទី​បី នៅ​ប្រាង្គ​កណ្តាល ត្រូវបាន​បិទ ដើម្បី​ធ្វើការ​ជួសជុល​។​

​សេចក្តីប្រកាស ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានប្រកាស​ដាក់​ឲ្យ​អនុវត្តតាម​ខ្សែ​ទស្សនា​ថ្មី នៅ​ប្រាសាទបាយ័ន ដែលមាន ៣​ជម្រើស រួមមាន​៖ ជម្រើស​រយៈពេល​ខ្លី ( ៥៥​នាទី ) ជម្រើស​រយៈពេល​មធ្យម ( ១​ម៉ោង ១៥​នាទី ) និង​ជម្រើស​រយៈពេល​វែង ( ១​ម៉ោង ៤៥​នាទី )​។ ជម្រើស​និ​មួយៗ អនុញ្ញាត​ឲ្យ​ទេសចរ ឆ្លងកាត់​ផ្នែក​សំខាន់ៗ ដូចជា ផ្ទាំង​ចម្លាក់​សាច់រឿង ចំណុច​សំខាន់ ដែល​ពុំ​ធ្លាប់​ទស្សនា​បាន​ទូលំទូលាយ​កាលពី​ពេលមុន ទីតាំង​ថតរូប​ប្រាសាទ​បាន​ស្អាតៗ ជាដើម​។

​ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្រកាសថា ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​ចាំបាច់​នានា ដូចជា ជណ្តើរ រនាំង​របារ ស្លាក​សញ្ញា​ប្រាប់​ទិសដៅ​ទស្សនា ផ្ទាំង​ព័ត៌មាន​បរិយាយ​ពី​ចម្លាក់ នៅតាម​ជញ្ជាំង​ថែវ​….​។​ល​។ ត្រូវបាន​រៀបចំ​ថ្មី​បន្ថែម​រួចរាល់ ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ខ្សែ​ទស្សនា​ផងដែរ​។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា នឹងដាក់​ឲ្យ​ដំណើរការ​ខ្សែ​ទស្សនា​ថ្មី​នេះ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១ តទៅ​៕​

KONICA MINOLTA DIGITAL CAMERA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ