ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយខ្សែអំពូលភ្លើង ដោយមិនបានផ្តាច់ចរន្ត ឆ្លងឆក់ ធ្លាក់ចូលទឹក

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្មករសំណង់វ័យ ១៥ឆ្នាំ ម្នាក់ បានរាយខ្សែ ដាក់អំពូលភ្លើង នៅកន្លែងសំរាក ដោយមិនបានផ្តាច់​ចរន្តភ្លើង បានឆ្លងឆក់ធ្លាក់ទឹក​ស្លា.ប់​ភ្លាមៗ យ៉ាងអាណោចអាធ័ម…

ភ្នំពេញ៖ កម្មករសំណង់វ័យ ១៥ឆ្នាំ ម្នាក់ បានរាយខ្សែ ដាក់អំពូលភ្លើង នៅកន្លែងសំរាក ដោយមិនបានផ្តាច់​ចរន្តភ្លើង បានឆ្លងឆក់ធ្លាក់ទឹក​ស្លា.ប់​ភ្លាមៗ យ៉ាងអាណោចអាធ័ម បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅដីឡូត៍ ទើបធ្វើរបង ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះ ឈ្មោះ រតនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករសំណង់ មកធ្វើការបាន ៣ថ្ងៃ មានស្រុកកំណើត​នៅខេត្តតាកែវ។ 

​ប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នា ឈ្មោះ ហាក់ ទីនិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅជាមួយគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីសំរាកពី​ការងារ ជនរងគ្រោះបានរាយខ្សែអំពូលភ្លើង ដើម្បីដាក់បំភ្លឺ ព្រោះកាលពីយប់ថ្ងៃទី​២៣ ខែវិច្ឆិកា កន្លងមកនេះ ជនរងគ្រោះ ត្រូវចោរលួចយកទូរស័ព្ទបាត់អស់មួយ​គ្រឿង ទើបជនរងគ្រោះ​រាយខ្សែភ្លើងដាក់អំពូលបំភ្លឺកន្លែងសំរាក ដោយរូបគាត់នៅជិតជនរងគ្រោះ និងមិនបានផ្តាច់ចរន្តភ្លើងទេ ខណៈពេលនោះ កំពុងស្រែកហៅអោយយកអំពូលភ្លើងក៏ស្រាប់តែឃើញជនរងគ្រោះ ត្រូវខ្សែភ្លើងឆក់ ធ្លាក់ទឹក នៅកន្លែងសំរាក បណ្តាលឲ្យ​គាត់​ភ័យរត់ស្រែកហៅ​បងៗ ធ្វើការជាមួយគ្នាជួយ​។

ប្រភពព័ត៌មាន​ដដែល បានបន្តទៀតថា ខណៈពេលដែលបងៗ ជាង​សំណង់​ បានមកដល់​ ក៏បាននាំគ្នាបិទប៉ារ៉ែត​ភ្លើង រួចបានលើកជនរងគ្រោះ យកមកកប់នឹងដីខ្សាច់ ដើម្បីជួយសង្គ្រោះបឋម  បន្ទាប់មក ក៏មានរថយន្តសង្គ្រោះ មកពិនិត្យជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ​បានដាច់ខ្យល់ស្លា.ប់បាត់ទៅហើយ បន្ទាប់មក កម្មករសំណង់ ដែលរស់នៅជាមួយគ្នា បានប្តឹងសមត្ថកិច្ច​ អោយមកជួយអន្តរាគមន៍ភ្លាមៗ​។ 

ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់ទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យសព​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ​បានស្លា.ប់ ដោយសារ​ខ្សែភ្លើងឆក់ស្លា.ប់​ពិតប្រាកដមែន បន្ទាប់មក​សមត្ថកិច្ចជំនាញ បានធ្វើលិខិតប្រគល់សព អោយក្រុមគ្រួសារយក​ទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី​​​នៅស្រុកកំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ