ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនចោរដៃស្អិតបានម្នាក់ ក្នុងចំណោម​បក្សពួកពីរនាក់ បន្ទាប់ពីឆក់កាបូបស្ពាយចំហៀង​ពីស្ត្រីម្នាក់ បានសម្រេច

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ជនសង្ស័យ ជា​មុខសញ្ញា​ឆក់​សកម្ម ចំនួន​ពីរ​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង ពី​ស្ត្រី​ម្នាក់​បានសម្រេច  តែ​ទាក់​ដៃចង្កូត​គ្នា ជាមួយ​ម៉ូតូ​រងគ្រោះ បណ្តាលអោយ​ដួល​ទាំងពីរ​គ្រឿង  ក៏…

ភ្នំពេញ​៖ ជនសង្ស័យ ជា​មុខសញ្ញា​ឆក់​សកម្ម ចំនួន​ពីរ​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង ពី​ស្ត្រី​ម្នាក់​បានសម្រេច  តែ​ទាក់​ដៃចង្កូត​គ្នា ជាមួយ​ម៉ូតូ​រងគ្រោះ បណ្តាលអោយ​ដួល​ទាំងពីរ​គ្រឿង  ក៏ ត្រូវបាន​ប្រជាពលរដ្ឋ ដេញ​ប្រផាប់​ចាប់​ប្រផិញ បាន​ម្នាក់ និង​ម្នាក់ទៀត រត់គេចខ្លួន​ចោរ​ម៉ូតូ​បាត់ស្រមោល ដោយ​យក​កាបូប​លុយ​ជនរងគ្រោះ​ទៅ​ផង​។

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​ភ្លឺ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​គល់ស្ពាន​ជ្រោយចង្វារ ត្រើយ​ខាងលិច ជាប់​រង្វង់​មូល​គួច​កាណុង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ឃាត់ខ្លួន ប្រគល់អោយ​សមត្ថកិច្ច​នោះ មានឈ្មោះ ទឹម រ៉ូ​មែន ហៅ ចិន អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1IG-1244​។

​ស្ត្រី​រងគ្រោះ សុំ​មិន​ប្រាប់​អត្តសញ្ញាណ បានអោយដឹងថា មុនពេល​កើតហេតុ គាត់​បើក​ម៉ូតូ​ហុងដា ស្កុប​ពី តែម្នាក់ឯង ធ្វើដំណើរ​ពី​សង្កាត់​ជ្រោយចង្វារ គោលបំណង ទៅ​ផ្សារ​ដើម​គ ទិញ​បន្លែ ហើយ​កាបូប​លុយ​គាត់​ដាក់​នៅក្នុង​ឃ្លុប​ម៉ូតូ ខាងមុខ​។ 

​ប្រភព​ដដែល បាន​បន្តទៀតថា ខណៈ​គាត់​ធ្វើដំណើរ​មកដល់​ចំនុច​រង្វង់​ព្រហ្ម​មុខ​បួន គល់ស្ពាន​ជ្រោយចង្វារ​ខាងកើត ក៏មាន​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​តាម​គាត់​ពីក្រោយ គាត់​សង្ស័យ ក៏​លួច​មើល​តាម​កញ្ចក់​ម៉ូតូ  ឃើញ​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់​អាវខ្មៅ​ទាំងពីរ ហើយ​ជនសង្ស័យ​នោះ បាន​ជិះ​វ៉ា​គាត់ ទៅ​ឈប់​លើ​ពាក់កណ្ដាល​ស្ពាន ហើយ​ឈប់​ម៉ូតូ ធ្វើជា​ឈរ​លេង​មើល​ទេសភាព​។ គាត់​មិនបាន​ចាប់អារម្មណ៍ ក៏​បន្តដំណើរ​ទៅមុខ​ជាធម្មតា​។ 

​ស្ត្រី​រងគ្រោះ បន្តថា ខណ​:​គាត់​ធ្វើដំណើរ​មកដល់​គល់ស្ពាន​ជ្រោយចង្វារ​ខាងលិច ស្រាប់តែ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ជិះ​តាម​គាត់​ពី​ក្រោយមក ក្នុង​ល្បឿន​លឿន និង បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​គាត់ បានសម្រេច តែ​ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​គ្នា បណ្តាលអោយ​ដួល​ទាំងពីរ​គ្រឿង​។

​ភ្លាមៗ ជនសង្ស័យ បាន​ព្យាយាម​លើក​ម៉ូតូ​បើក​រត់គេចខ្លួន ទាំង​ភ័យ​ស្លន់ស្លោ ទៅ​ប៉ះ​ម៉ូតូ​កង់​បី ហើយ​ខ្ទាត ទៅបុក​ខឿន​សួន​រង្វង់​មូល​គួច​កាណុង បណ្តាលអោយ​ម៉ូតូ​ដួល ទៅមុខ​លែងរួច ក៏ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ នាំគ្នា ជួយ​ដេញ​ប្រផាប់ ចាប់​ប្រផិញ បាន​ជនសង្ស័យ​ម្នាក់ ជា​អ្នកបើក​ម៉ូតូ​។  ចំណែក​បក្សពួក​ម្នាក់ទៀត រត់គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​កាបូប​លុយ​ជនរងគ្រោះ នៅក្នុង​នោះ មាន​ប្រាក់​ចំនួន ២៧​ម៉ឺន​រៀល​។

ក្រោយ​កើតហេតុ​ជនសង្ស័យ រួមទាំង​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ត្រូវបាន​សមត្ថកិច្ច នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ស្រះចក ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ