ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​២៦​ជា​ថ្ងៃ​លាភ​ធំ​សំណាង​ខ្ពស់​បំផុត​នៃ​អ្នក​កើត​ឆ្នាំ​ជ័យ​ទាំង​៦

2 ឆ្នាំ មុន

អស្ចារ្យ​មហា​ឆ្នាំ ឆ្លូវ ខាល រោង ថោះ មមែ កុរ ត្រូវ​ទទួល​ងារ​ថា ជា​ឆ្នាំ​មហា​កំណាច មហា​មង្គល…

អស្ចារ្យ​មហា​ឆ្នាំ ឆ្លូវ ខាល រោង ថោះ មមែ កុរ ត្រូវ​ទទួល​ងារ​ថា ជា​ឆ្នាំ​មហា​កំណាច មហា​មង្គល មហា​សួស្តី​ដែល​មាន​លាភ​សំណាង​ធំ​ជួប​សម្បត្តិ​មហាសាល​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី​២៦​ស្អែក​នេះ​ហើយ ។ ដើម្បី​ឲ្យ​ការ​ទស្សន៍​ទាយ​នេះ​ឆុត​មួយ​រយ​ភាគរយ សូម​ម្ចាស់​ឆ្នាំ​នីមួយ​ៗ ចូល​មើល​លេខ​ហុងស៊ុយ ហើយ​បញ្ជូន​សារ​ចេញ​ឱ្យ​បាន​លឿន លោក​អ្នក​នឹង​ទទួល​បាន​នូវ​លាភ​ធំ សំណាងល្អ មាន​សិរី​សួស្តី​គ្រប់​ក្រុម​គ្រួសារ ។

ឆ្នាំឆ្លូវ ឧសភរាជ រាសី​ខ្ពស់ លេខ​ហេង​៣៥៨ នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​យីអ៊ុន​លើករាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់ មាន​តែ​លាភ​ធំ លុយ​ធំ​ចូល​មក​ជំនួស​វិញ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន ជា​អ្នក​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ និង​មាន​គេ​ស្រឡាញ់​រាប់អាន​គ្រប់​ទិស​ទី ។ ពណ៌​នាំ​សំណាង ផ្កាឈូក មាស ការងារ​ទាំងឡាយ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន​ដូច​តំណក់ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំខាល ស្តេចខ្លា ទទួល​បាន​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ និង​មានសំណាង​ល្អ​តាម​ជាប់​ខ្លួន​រហូត​។ តាម​ទំនាយ​ពី​កំពូល​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​មាន​លាភ​ធំ លុយ​ធំ​ចូល​មក​ដល់ រាសី​ខ្ពស់ត្រដែត​ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ជួប​តែ​លាភ​ជ័យ និង​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា មក​ណា​ប្រសព្វ​តែ​ភាព​សុខសាន្ត​តាម​ដងផ្លូវ​រហូត ។ រីឯ​បញ្ហា​ស្នេហា​វិញ គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ជា​និច្ច ។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​, លេខ​នៃ​លាភ​សំណាង លេខ​២៧៩ លេខ​នាំ​ហេង ។

ឆ្នាំរោង នាគរាជ លេខ​លាភ ៦៦៦ មាន​លាភ​បន្ត​ហូរ​ចូល​ជុំ​ទិស ទទួល​បាន​សម្បត្តិ​មន្ត្រីជាន់ខ្ពស់ មាន​លាភ​សំណាង​តាម​ជាប់​ជា​និច្ច ។ តាម​ទំនាយ​កំពូល​ហោរ​ចិន​សែ​អះអាង​ថា នៅ​ថ្ងៃ​សុក្រ​នេះ​លោក​អ្នក​ទទួល​បាន​លាភ​ធំ លុយ​ធំ​ចូល​មក​ផ្ទួន​ៗ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ដូច​ចាក់ទឹក​។ រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ចូល​ច្រើន​ទ្វេ​ដង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ជួប​តែ​ភាព​សុខសាន្ត​តាម​ផ្លូវ​រហូត ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំថោះ ទន្សាយ​មាស នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​រាសី​ឡើង​ខ្ពស់ត្រដែត ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ជោគជ័យ ទទួលផល​ជាទី​កក់ក្តៅ ពិសេស​នៅ​ពេល​ដ៏​ខ្លី​នេះ​ក្តី​បំណង​ដ៏​ធំ​របស់​លោក​អ្នក​បាន​មក​ដល់​ហើយ ប្រាកដជា​មាន​ហេង​ហេង​ជាក់​ជា​មិន​ខាន ។ បើ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាកដជា​ទទួល​បាន​ផល​សមប្រកប​ខ្លាំង​ណាស់​ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​ពីលើ​អាកាស ពោល​គឺ​ប្រាក់​ចូល​មក​ដូច​ចាក់ទឹក​។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យោគយល់​ចិត្ត​គ្នា​ប្រពៃ​ណាស់​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ស លេខ​ហេង​លេខ​៨០១ ។

ឆ្នាំមមែ ពពែ​នាំ​សំណាង លេខ​សំណាង​២៧៩ លោក​អ្នក​សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង និង​មាន​លាភ​ធំ​ចូល​មក​លើស​ពេល​ណា​ៗ​ទាំងអស់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុមាស​ក្នុង​កែវចរណៃ មានយស​ស័ក្តិ​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់ និង​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​លឿង បៃតង ។ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន លុយកាក់​ចូល​មក​កប​ប្រសើរ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា បុរស​ស្ត្រី​មាន​តែ​ការ​ស្រស់ស្រាយ​រកគ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំកុរ កំពូល​ជ្រូក ជាតិ​ជា​អ្នកមាន​សំណាង​ធំ លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នកមាន​លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ ។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ ផ្កាឈូក​, លេខ​នាំ​សំណាង​លេខ​២៩៧ លេខ​នាំ​លាភ​ហេង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ