ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ តម្លៃ ១៧​ពាន់​លាន​ដុល្លារ​នៅ​អា​មេ​រិ​ក

4 ថ្ងៃ មុន

កូរ៉េ​ខាង​ត្បូង ៖ ក្រុមហ៊ុន Samsung របស់​កូរ៉េ​ខាងត្បូង​គ្រោង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប (Chip) តម្លៃ ១៧​ពាន់​លាន​

កូរ៉េ​ខាង​ត្បូង ៖ ក្រុមហ៊ុន Samsung របស់​កូរ៉េ​ខាងត្បូង​គ្រោង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប (Chip) តម្លៃ ១៧​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រដ្ឋ Texas សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ការ​ខ្វះខាត​បន្ទះ​ឈី​ប​សកលលោក​។

វា​គឺជា​ការ​វិនិយោគ​ទុន​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​នៅ​អា​មេ​រិ​ក​។ Samsung បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រោងចក្រ​របស់​ខ្លួន​នឹង​បង្កើត​ការងារ​ផ្ទាល់​ចំនួន ២.០០០​កន្លែង និង​រាប់​ពាន់​ទៀត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ នៅ​ពេល​វា​ដំណើរការ​ពេញលេញ​។

រោងចក្រ​តែ​មាន​ទំហំ​ជាង ៥​លាន​ម៉ែ​ត​កា​រ៉េ នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅ​ត្រីមាស​ទី ២​ក្នុង​ឆ្នាំ ២០២៤​។

សូម​បញ្ជាក់​ថា ការ​ប្រកាស​បង្កើត​រោងចក្រ​តម្លៃ​ពាន់​លាន​ដុល្លារ​នេះ​កើតឡើង​នៅ​ពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​កំពុង​ជំរុញ​ការ​ផលិត​ឈី​ប និង​ការ​ស្រាវជ្រាវ​នៅ​អា​មេ​រិ​ក​៕ (​យោង​តាម​ប្រភព​៖ CNN)