ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងថតរូប​ម្នាក់​បត់ជើងតូចរួច ចុះពី​ជម្រាល​ភ្នំវិញ ជួបគ្រោះ​អកុសល​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់ បន្ទាប់ពី​ឈរ​បត់ជើងតូច​​រួច​ ក៏​ដើរ​ចុះ​មក​ពីជម្រាល​​ភ្នំ​វិញ​ ស្រាប់តែ​​រអិល​ជើង​ធ្លា.ក់​ពីលើ​ភ្នំ​ចុះ​មក​

ខេត្តសៀមរាប ៖ បុរស​ម្នាក់ បន្ទាប់ពី​ឈរ​បត់ជើងតូច​​រួច​ ក៏​ដើរ​ចុះ​មក​ពីជម្រាល​​ភ្នំ​វិញ​ ស្រាប់តែ​​រអិល​ជើង​ធ្លា.ក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម បណ្ដាល​ឱ្យ​​បាត់បង់ជីវិត​​ភ្លាមៗនៅ​កន្លែង​កើតហេតុ ​។

ហេតុ​​ការណ៍​​ខាងលើនេះ បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា ​ឆ្នាំ​​២០២១ នៅ​ចំណុច​លើ​ភ្នំ​ក្រោម ស្ថិត​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​​សៀមរាប ​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​សង្កាត់​សៀមរាប​ បាន​​ឱ្យ​ដឹង​​​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​ ឆ្នាំ​២០២១ នេះ​ថា នៅវេលាម៉ោងកើតហេតុ​ខាងលើ មាន​ករណី​បុរស​ម្នាក់​បាន​ដើរទៅ​ហាត់ប្រាណ​នៅ​លើ​ភ្នំ​ក្រោម ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​បានឈរបត់ជើងតូច​រួច ហើយ ក៏​ដើរ​ចុះ​មក​ពីជម្រាល​​ភ្នំវិញ​ ស្រាប់តែ​រអិល​ជើង​ធ្លា.ក់​ពីលើ​ភ្នំ​ចុះ​មក​ក្រោម បណ្ដាល​ឱ្យ​​បាត់បង់​ជីវិត​​ភ្លាមៗនៅនឹង​​កន្លែង​កើតហេតុ​​តែម្តង ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ កៅ គា​ហ៊ួ​រ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

បច្ចុប្បន្ន​ ស.ព​​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​​រថយន្ត​​យក​ទៅ​ផ្ទះ​ ដើម្បី​​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ