ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​នាយក​រដ្ឋមន្ត្រី​ថ្មី​​ចូល​កាន់​តំណែង​បាន​ប៉ុន្មាន​ម៉ោង​សុំ​លាលែង​វិញ

2 ឆ្នាំ មុន

មិន​ដល់​៨​ម៉ោង​ផង ​ក្រោយ​សភា​អនុម័ត​ការ​ជ្រើសតាំង ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ស៊ុ​យ​អែ​ត លោកស្រី​ MAGDALENA ANDERSSON ត្រូវ​បង្ខំចិត្ត​សុំ​លាលែង​វិញ

ប្រទេស​ស៊ុ​យ​អែ​ត ៖ មិន​ដល់​៨​ម៉ោង​ផង ​ក្រោយ​សភា​អនុម័ត​ការ​ជ្រើសតាំង ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ស៊ុ​យ​អែ​ត លោកស្រី​ MAGDALENA ANDERSSON ត្រូវ​បង្ខំចិត្ត​សុំ​លាលែង​វិញ កាលពី​ថ្ងៃ​ទី​២៤ ខែ​​វិច្ឆិកា ឆ្នាំ២០២១ បន្ទាប់​ពី​រង​​បរាជ័យ​ក្នុង​ការ​អនុម័ត​ថវិកា​ដែល​លោក​ស្រី​បាន​ស្នើ និង​ការ​ចាកចេញ​របស់​គណបក្ស​សម្ព័ន្ធមិត្ត​បរិស្ថាន​និយម ពី​រដ្ឋាភិបាលចម្រុះ​របស់​លោកស្រី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មេដឹកនាំ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​រូប​នោះ​ថ្លែង​ថា មានការ​ប្រើ​អំណាច​រដ្ឋធម្មនុញ្ញ ដែល​ចង់​ឲ្យ​រដ្ឋាភិបាលចម្រុះ​មួយ​លាលែង ពេល​គណបក្ស​មួយ​ចាក​ចេញពី​រដ្ឋាភិបាល​នោះ​។ ខ្ញុំ​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ ដែល​បាត់បង់​លក្ខណៈ​ស្របច្បាប់​ឡើយ​។

នា​ថ្ងៃ​ដែល ​លោកស្រី​ប្រកាស​លាលែង​នោះ​លោកស្រី​ MAGDALENA ANDERSSON បាន​​និយាយ​ថា លោកស្រី​សង្ឃឹមលើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោកស្រី​ជា​ថ្មី ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​របស់​សភា ជាមួយ​រដ្ឋាភិបាល​ដែល​លើក​នោះ​១០០%​សុទ្ធតែ​ជា​មនុស្ស របស់​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​។ លោកស្រី​ថា​លោកស្រី​ជា​អ្នក​រង​គ្រោះ​ដោយសារ​ល្បែង ​DOMINO ​នយោបាយ​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ