ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ដោយហេតុ​១០​យ៉ាង

2 ឆ្នាំ មុន

ស្រី​ស្អាត​គឺ​មនុស្ស​ស្រី​ដែល​ចេះ​រៀបចំ​ចរិយា​មារយាទ​របស់​ខ្លួន​បាន​ល្អ​ប្រពៃ ទាំង​កាយ វាចា ចិត្ត​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុចរិត ត្បិត​ពាក្យ​ថា​ស្រី​មាន​ន័យ​ថា​អ្នក​ចម្រើន​ដោយ​សិរី​សួស្តី ចម្រុងចម្រើន កើន​ពន្លឺ​ត្រជាក់ត្រជំ​ដល់​ក្រុម​គ្រួសារ ដូច​គាថា​សំស្ក្រឹត​ពោល​ថា ព្រះ​ចន្ទ​ចែងចាំង​ជា​លម្អ​មេឃ ភរិយា​គួរ​ត្រេក​ជា​លម្អ​ប្តី…

ស្រី​ស្អាត​គឺ​មនុស្ស​ស្រី​ដែល​ចេះ​រៀបចំ​ចរិយា​មារយាទ​របស់​ខ្លួន​បាន​ល្អ​ប្រពៃ ទាំង​កាយ វាចា ចិត្ត​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុចរិត ត្បិត​ពាក្យ​ថា​ស្រី​មាន​ន័យ​ថា​អ្នក​ចម្រើន​ដោយ​សិរី​សួស្តី ចម្រុងចម្រើន កើន​ពន្លឺ​ត្រជាក់ត្រជំ​ដល់​ក្រុម​គ្រួសារ ដូច​គាថា​សំស្ក្រឹត​ពោល​ថា ព្រះ​ចន្ទ​ចែងចាំង​ជា​លម្អ​មេឃ ភរិយា​គួរ​ត្រេក​ជា​លម្អ​ប្តី ព្រះរាជា​ជា​លម្អ​ភព​ផែនដី វិជ្ជា​ជា​ស្រីសួស្តី​សព្វ​មនុស្ស ។ ខាងក្រោម​នេះ​ជា​លក្ខណសម្បត្តិ​ដប់​ប្រការ​របស់​ស្រី​ស្អាត​៖

១. ស្រី​ស្អាត​ព្រោះ​ចេះ​រៀបចំផ្ទះ​សម្បែង

២. ស្រី​ស្អាត​ព្រោះ​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ

៣. ស្រី​ស្អាត​ដោយសារ​មានចំណេះ​វិជ្ជា

៤. ស្រី​ស្អាត​ព្រោះ​ចេះ​គោរព​ស្រឡាញ់​ឪពុក​ម្ដាយ

៥. ស្រី​ស្អាត​ដោយសារ​ចេះ​ប្រើប្រាស់​ពាក្យ​សម្ដី​ទន់ភ្លន់

៦. ស្រី​ស្អាត​ព្រោះ​ចេះ​ស្គាល់​តម្លៃ​នៃ​ការ​សិក្សា

៧. ស្រី​ស្អាត​ព្រោះ​ចេះ​ស្គាល់​តួនាទី​របស់​ខ្លួន

៨. ស្រី​ស្អាត​ព្រោះ​ចេះ​រក្សា​កេរដំណែល​ដែល​ពុក​ម៉ែ​ចែក​ឱ្យ

៩. ស្រី​ស្អាត​ព្រោះ​ចេះ​រៀបចំ​ចរិយា​មារយាទ​របស់​ខ្លួន​បាន​ល្អ

១០. ស្រី​ស្អាត​ព្រោះ​ចេះ​ធ្វើបុណ្យ​បំពេញ​ទាន​តាម​ការ​គួរ ។

លក្ខណសម្បត្តិ​ស្រី​ស្អាត​ទាំង​ដប់​ប្រការ​នេះ​មិនមែន​សំដៅ​តែ​លើ​ស្អាត​រូបសម្បត្តិ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ គឺ​ស្អាត​ចិត្ត​ចរិយា​មារយាទ​ជា​ចម្បង​ផង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ