រាជធានីពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាបានប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដែលមានជាធរមាន ពិសេសរាល់គោលការណ៍នៃស្មារតីបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា ។
ការប្តេជ្ញារចិត្តនេះ បន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកាសទទួលស្គាល់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវបានអង្គសភាបោះ ឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ រដ្ឋសភាមានសំឡេង គាំទ្រ១០៧សំឡេង ។
នាឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្តេជ្ញាចិត្តគោរពឥតងាករេនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដែលមានជាធរមាន ពិសេសរាល់គោលការណ៍នៃស្មារតីបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា និងគោរពមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងស្មោះត្រង់ឥតងាករេចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានប្តេជ្ញាទៀតថា ៖ គោរពអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់គោលការណ៍រីកចំរើនក្រោមការដឹកនាំដ៏ត្រឹ មត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។ ពង្រឹងសមត្ថភាពបន្ថែមនឹងបន្តពង្រឹងនូវស្មារតីសាមគ្គីភាពផ្ទៃក្នុងនៃរដ្ឋសភា និងស្ថាប័នដទៃទៀតជាប្រចាំតទៅ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាប្រចាំតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ក្នុងនាមអនុប្រធានទី១ នៃរដ្ឋសភា ក្រោមការដឹកនាំនិងចង្អុលទិសដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ជាមួយគ្នានេះ អនុប្រធានទី១ រដ្ឋសភាបានថ្លែងអំណរគុណថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអនុប្រធានទី២ នៃរដ្ឋសភា និងអង្គប្រជុំរដ្ឋសភាទាំងមូល ។
សូមជម្រាបថា សម័យប្រជុំពេញអង្គរដ្ឋសភា បានបោះឆ្នោត ផ្តល់សេចក្តីទុក ចិត្តជូនឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀបដោយសំឡេង ១០៧ កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១តាមសំណើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
ចែករំលែកព័តមាននេះ