ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រឆាំង​ការ​អញ្ជើញ​តៃវ៉ាន់​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រជាធិបតេយ្យ​អា​មេ​រិ​ក

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​បាន​ប្រឆាំង​ទៅ​នឹង​ការ​អញ្ជើញ​កោះ​តៃវ៉ាន់​ ពី​សំណាក់​អា​មេ​រិ​ក​ដើម្បី​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជា

ចិន ៖ ប្រទេស​ចិន​បាន​ប្រឆាំង​ទៅ​នឹង​ការ​អញ្ជើញ​កោះ​តៃវ៉ាន់​ ពី​សំណាក់​អា​មេ​រិ​ក​ដើម្បី​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិប​តេយ្យ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ៩-១០ ខែធ្នូ ​ខាង​មុខ​នេះ​។ គួររំលឹកថា អា​មេ​រិ​ក​អញ្ជើញ​តៃវ៉ាន់​ចូលរួម​កិច្ចប្រជុំ​កំពូល​ខែ​ក្រោយ តែ​ចិន និង​រុ​ស្សី​គ្មាន​ឈ្មោះ​ឡើយ

នៅ​ក្នុង​កិច្ច​ស​ន្និ​សី​ទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ ទី​24 វិច្ឆិកា ម្សិលមិញនេះ​ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ជំទាស់​ទៅ​នឹង​ការ​អញ្ជើញ​នោះ​ ដោយ​បាន​និយាយ​ថា «​មាន​ចិន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​នេះ​។ រដ្ឋាភិបាល​សាធារណៈ​ប្រជាមានិត​ចិន​គឺជា​រដ្ឋាភិបាល​ស្នូល​ស្របច្បាប់​តំណាង​ឲ្យ​ចិន​ទាំងអស់ ហើយ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​បាន​របស់​ចិន​»។

លោក​ថ្លែង​ថា «​គោលនយោបាយ​ចិន​តែ​មួយ​គឺជា​បទដ្ឋាន​ដែល​មានការ​ទទួលយក​ជាស​កល​។ តៃវ៉ាន់​គ្មាន​ឋានៈ​នយោបាយ​ផ្សេង​ក្រៅពី​ជា​ផ្នែក​មួយ​របស់​ចិន​ឡើយ​»។

អ្នកនាំពាក្យ​រូប​នេះ​បាន​ទាមទារ​ឲ្យ​អា​មេ​រិ​កប​ញ្ឈប់​ការ​លើក​ទឹក និង​គាំទ្រ​ «​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់​» ព្រោះ​ការ​ធ្វើ​បែប​នោះ​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្ថិត​ក្នុង​ស្ថា​ន​ភាព​អាម៉ាស់​ប៉ុណ្ណោះ​។

លោក​បាន​ព្រមាន​ថា ការ​ចូលរួម​ជាមួយ​ឯករាជ្យ​តៃវ៉ាន់​នឹង​មិន​មាន​លទ្ធផល​ល្អ​ឡើយ និង​បាន​ចោទប្រកាន់​អា​មេ​រិ​កថា ប្រើប្រាស់​ប្រជាធិបតេយ្យ​ជា​មុខសញ្ញា​ដើម្បី​ជំរុញ​គោលដៅ​ភូមិសាស្ត្រ​របស់​ខ្លួន គាបសង្កត់​លើ​ប្រទេស​ផ្សេង​ៗ បែងចែក​ពិភពលោក និង​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន និង​រក្សា​ការ​ត្រួតត្រា​របស់​ខ្លួន​ក្នុង​ពិភពលោក​។

សូម​បញ្ជាក់​ថា តៃវ៉ាន់​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន​១១០ ដែល​ត្រូវ​អា​មេ​រិ​ក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ខែ​ក្រោយ​។

ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន​ដែល​គ្មាន​សិទ្ធិ​លើ​កិច្ចការរដ្ឋ​ឡើយ ប៉ុន្តែ​តៃវ៉ាន់​ឆ្លើយ​តប​វិញ​ថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណៈរដ្ឋ​ចិន ហើយ​ទីក្រុង​ប៉េ​កាំ​ង​មិន​មាន​សិទ្ធិ​និយាយ​ឲ្យ​តៃវ៉ាន់​ឡើយ​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ​១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ